ទីក្រុង Stuttgart ដែលស្ថិតនារដ្ឋ Baden-Wuerttemberg ភាគខាងលិចប្រទេសអាល្លឺម៉ង់កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro នាពេលខាងមុខនៅឆ្នាំ២០២៤។
ជាការពិត អ្នករៀបចំព្រឹត្តិការណ៍ UEFA Euro 2024 បានជ្រើសរើសយកទីក្រុង Stuttgart ជាទីតាំងដំណើរការប្រកួតចំនួន ៥ ដោយមានការប្រកួតក្នុងពូលចំនួន ៤ និងការប្រកួតវគ្គ ១ភាគ៤ ចុងក្រោយ ដែលនឹងធ្វើឡើងនាកីឡដ្ឋាន Mercedes-Benz Arena ។
សាងសង់ឡើងក្នុងឆ្នាំ ១៩៣៣ កីឡដ្ឋាន Mercedes-Benz Arena អាចផ្ទុកអ្នកគាំទ្រប្រមាណ ៥៤០០០ កៅអី ហើយវាបានរៀបចំការប្រកួតព្រឹត្តិការណ៍ធំៗជាច្រើនរួចមកហើយ ដែលក្នុងនោះក៏រួមទាំងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៧៤ និង ២០០៦ ផងដែរ។
កីឡដ្ឋាន Mercedes-Benz Arena ស្ថិតនាទីក្រុង Stuttgart នេះក៏បានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Euro ក្នុងឆ្នាំ ១៩៨៨។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ ដោយមានក្រុមអឺរ៉ុបចំនួន ២៤ ចូលរួមនៅក្នុងការប្រកួតលើកទី ១៧ នេះ៕