×

N’Golo Kante យល់ព្រមចូលរួមជាមួយក្លិប Al-lttihad នៅអារ៉ាប៊ីសាអ៊ូឌីត

N’Golo Kante ខ្សែបម្រើកណ្តាលរបស់ក្រុម Chelsea បានយល់ព្រមចុះហត្ថលេខាជាមួយក្រុមជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ដើម្បីចូលរួមជាមួយពួកគេនៅរដូវកាលក្រោយ ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំដែលមានតម្លៃផ្ទេរ ៨៦ លានផោន ។

កិច្ចសន្យារបស់កីឡាករវ័យ ៣២ ឆ្នាំនៅកីឡដ្ឋាន Stamford Bridge នឹងផុតសុពលភាព នៅចុងខែមិថុនា ឆ្នាំ២០២៣។ Kante បានជួបបញ្ហារបួស និងបានបង្ហាញខ្លួនចំនួន ៩ ដងសម្រាប់ Chelsea ក្នុងរដូវកាល ២០២២-២៣ ។

គាត់នឹងចូលរួមជាមួយខ្សែប្រយុទ្ធ Karim Benzema នៅក្រុម Al-Ittihad បន្ទាប់ពីមិត្តរួមជាតិបារាំងរបស់គាត់ បានចាកចេញពីក្លិប Real Madrid ដែលបានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

Kante បានជួយក្រុម Leicester City ឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាល២០១៥-១៦ មុនពេលផ្លាស់ទៅ Chelsea ។ Kante បានជួយក្រុមតោខៀវឈ្នះពានរង្វាន់ Champions League, Premier League, Europa League និង FA Cup ។

Kante និង Benzema នឹងចូលរួមជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ Cristiano Ronaldo ដែលលេងឱ្យក្លិប Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង