×

កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ២គ្រឿងបន្ថែមទៀត នៅព្រឹត្តិការណ៍សូហ្វតិន្នីសនៅកូរ៉េ

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ ២គ្រឿងបន្ថែមទៀត លើប្រភេទវិញ្ញាសាវាយក្រុមនារី និងវាយឯកត្តជនបុរស វគ្គ Consolation Match ពីព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023។

មេដាយសំរឹទ្ធ វិញ្ញាសាវាយក្រុមនារី ដណ្តើមបានដោយកីឡាការិនី ឃី ម៉េងជួង ឃន ចន្ទរ៉ូសិកា និងកីឡាការិនី ហូរ ស្រីណុច។ ចំណែក មេដាយសំរឹទ្ធ វិញ្ញាសាវាយឯកត្តជនបុរស ដណ្តើមបានដោយកីឡាករ សំ ចាន់កាប៊ី។

សូមជម្រាបជូនថា ការចូលរួមក្នុងព្រឹត្តិការណ៍ Nonghyup Bank Incheon Korea Cup International Soft Tennis Tournament 2023 នៅទីក្រុង Incheon សាធារណៈរដ្ឋកូរ៉េ កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៤គ្រឿង ក្នុងនោះមានមេដាយមាស០១គ្រឿងលើប្រភេទវិញ្ញាសាវាយគូចម្រុះបុរស-នារី និងសំរឹទ្ធ ៣គ្រឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង