ខ្សែបម្រើ Toni Kroos បានសម្រេចបន្តកុងត្រាជាមួយ Real Madrid បន្តទៀតហើយ។ ស្របពេលដែលសុពលភាពកុងត្រាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ ទីបំផុត Toni Kroos ក៏បានឈានដល់កិច្ចព្រមព្រៀងបន្តថ្មីពីលើនោះមួយឆ្នាំ មានន័យថា នឹងធានាអនាគតរបស់គេនៅរដូវកាលបន្ទាប់ទៀតជាមួយក្លឹបអធិរាជស Real Madrid។
កីឡាករអាល្លឺម៉ង់ បានបន្តសុពលភាពដល់ចុងខែមិថុនា ឆ្នាំ ២០២៤ នេះជាការសម្រេចចិត្តខុសពី Karim Benzema ដ្បិតតាមដំណឹងល្ហិចល្ហៀង ក៏មានក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតបានចាប់អារម្មណ៍មកលើកីឡាករអាល្លឺម៉ង់ដូចគ្នា។
នេះជាការសម្ដែងការពេញចិត្តរបស់ភាគីទាំងសងខាងទៅលើរឿងបន្តកុងត្រានេះ។ ប្រធានក្លិប Real លោក Florentino Perez និងគ្រូបង្វឹក Carlo Ancelotti សុទ្ធតែផ្ដល់តម្លៃឱ្យ Kroos និងចង់ឱ្យកីឡាកររូបនេះបន្តរួមរស់ជាមួយក្លិបទៀត។
គួររំឭកថា Toni Kroos បានមកចុះចូលនៅស្តេចស នាឆ្នាំ២០១៤ តែបានជាប់ជាកីឡាករកំពុងឈរជើង មានចំនួនប្រកួតច្រើនដាច់គេ ហើយនៅក្លិបសព្វថ្ងៃជាមួយ ៤១៧ លើកឯណោះ។ រយៈពេល ៩ រដូវកាលឆ្លងកាត់ គេបានឈ្នះពានរង្វាន់សរុប ២០ គ្រឿង បូកបញ្ចូល Champions League ៤ គ្រឿងផងដែរ៕