×

FIFA បារម្ភពីការលក់សំបុត្រទស្សនាការប្រកួត World Cup 2023 ផ្នែកនារីនាប្រទេសនូវែលហ្សេឡង់

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានសម្តែងការព្រួយបារម្ភពីការលក់សំបុត្រទស្សនាការប្រកួត World Cup 2023 ផ្នែកនារី នៅក្នុងប្រទេសនូវែលហ្សេឡង់ មានការធ្លាក់ចុះ។

ជាការពិត សហម្ចាស់ផ្ទះនូវែលហ្សេឡង់ មិនសូវមានការបញ្ជាទិញសំបុត្រច្រើនដូចសហម្ចាស់ផ្ទះអូស្ត្រាលីទេ។ សម្រាប់អូស្រ្តាលី FIFA មានការព្រួយបារម្ភតិចតួច ដែលថាអ្នកគាំទ្រប្រមាណច្រើនជាង ៤០,០០០ នឹងអាចចូលទស្សនាការប្រកួត កម្តៅសាច់ដុំទល់នឹងក្រុមជម្រើសជាតិនារីបារាំង នៅថ្ងៃទី១៤ ខែកក្កដា។

សំបុត្រប្រមាណជាង ១លានសន្លឹកសម្រាប់ FIFA Women’s World Cup 2023 ត្រូវបានលក់សម្រាប់ការប្រកួតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។ ការប្រកួតដែលខិតជិតមកដល់ នឹងជួយឱ្យការប្រកួតបាល់ទាត់នារីមួយនេះ ក្លាយជាការប្រកួតមានមនុស្សចូលទស្សនា និងតាមដានច្រើនឡើងវិញ។

ប្រទេសនូវែលហ្សេឡង់ នឹងត្រូវទទួលរៀបចំការប្រកួតចំនួន ២៩ប្រកួតពីការប្រកួតចំនួន ៦៤ប្រកួត ហើយពួកគេបានលក់សំបុត្របានប្រមាណចំនួន ២៥០,០០០សន្លឹកសម្រាប់ការប្រកួតទាំងនោះ។

ក្រុមជម្រើសជាតិអូស្ត្រាលីនារី ជាក្រុមដែលត្រូវបានគេរំពឹងថានឹងទទួលបានចំនួនអ្នកគាំទ្រចូលទស្សនាច្រើនជាងគេនៅក្នុងការប្រកួត ដោយអាចតាមស្មើក្រុមបុរសនូវចំនួនអ្នកទស្សនានៅពេលដែលពួកគេបានឡើងទៅកាន់វគ្គជម្រុះ ១៦ក្រុម អំឡុងការប្រកួត World Cup ឆ្នាំ២០២២ នៅប្រទេសកាតា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង