លោក Pep Guardiola បានសារភាពថា គាត់មិនដឹងពីវិធីដើម្បីបញ្ឈប់ Lionel Messi, Kylian Mbappe និង Neymar ទេ ខណៈគាត់ត្រៀមខ្លួនសម្រាប់ការប្រកួត Champions League រវាង Manchester City ទល់នឹង Paris Saint-Germain ។
ក្រុមទាំងពីរជួបគ្នា នៅប្រទេសបារាំង នៅយប់នេះនេះ ហើយនៅមុនការប្រកួតលោក Guardiola បាននិយាយថា វាស្ទើរតែមិនអាចការពារខ្សែប្រយុទ្ធជួរមុខទាំងបីរបស់លោក Mauricio Pochettino បានឡើយ។
បន្ទាប់ពីត្រូវបានសួរអំពីវិធីនៃការបញ្ឈប់ Messi, Mbappe និង Neymar លោក Pep guardiola បានឆ្លើយតបថា៖ “ខ្ញុំមិនដឹងទេ”
“គុណភាពរបស់ពួកគេ ខ្ញុំមិនដឹងថាយើងគួរធ្វើអ្វីដើម្បីបញ្ឈប់ពួកគេទេ និយាយដោយស្មោះត្រង់។”
“ពួកគេល្អណាស់។ ទេពកោសល្យរបស់ពួកគេរួមបញ្ចូលគ្នា បានបង្កការលំបាកសម្រាប់ការគ្រប់គ្រងបំផុត។”
លោក Guardiola បានស្គាល់ពី Messi ច្បាស់បំផុត បន្ទាប់ពីពួកគេធ្លាប់ធ្វើការជាមួយគ្នា នៅក្លិប Barcelona ។
Messi មិនទាន់រកគ្រាប់បាល់ឱ្យ PSG បានទេ បន្ទាប់ពីការផ្ទេរនៅរដូវក្តៅនេះ ប៉ុន្តែអ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវរូបនេះ បានទទូចថា សូម្បីតែកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក ក៏ត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយក្រុមថ្មីនៅក្នុងលីគថ្មីដែរ៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។