Sergio Ramos មានបំណងវិលត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយក្រុម Paris Saint-Germain ផុតសុពលភាពនៅចុងខែមិថុនានេះ។
Ramos ដែលបានចូលរួមជាមួយ PSG ដោយមិនគិតថ្លៃខ្លួននៅឆ្នាំ២០២១ នឹងត្រូវចែកផ្លូវពីក្រុមម្ចាស់ជើងឯក Ligue 1 នៅពេលដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់នៅចុងខែនេះ។ យោងទៅតាម Cadena SER ខ្សែការពារជើងចាស់រូបនេះ ចង់ត្រលប់ទៅអតីតក្លិបរបស់គាត់ គឺ Sevilla ក្នុងប្រទេសអេស្ប៉ាញ។
អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ បានបញ្ចប់ការសិក្សាពីសាលាថ្នាលយុវជនរបស់ Sevilla ហើយបានចំណាយពេលពីររដូវកាលនៅក្លិបក្នុងនាមជាកីឡាករអាជីពជាន់ខ្ពស់ មុនពេលផ្ទេរទៅកាន់ក្រុម Real Madrid ។ Ramos បានចំណាយពេល ១៦ឆ្នាំនៅកីឡដ្ឋាន Santiago Bernabeu ដោយឈ្នះពានរង្វាន់ចំនួន ២២ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសក្នុងឆ្នាំ២០២១។
ការត្រលប់មកវិញរបស់ខ្សែការពារវ័យ ៣៧ ឆ្នាំទៅកាន់ក្លិបកុមារភាពរបស់គាត់ ប្រហែលជាមិនល្អទេ ដោយសារថាទំនាក់ទំនងរបស់គាត់ជាមួយអ្នកគាំទ្រកាន់តែយ៉ាប់យ៉ឺន អំឡុងពេលគាត់ស្នាក់នៅ Real Madrid ។ Sevilla ក៏មានខ្សែការពារកណ្តាលចំនួន ៥ នាក់រួចទៅហើយ ដែលមានន័យថាខ្សែការពារកណ្តាលវ័យចំណាស់ទំនងជាមិនមែនជាអាទិភាពកំពូលឡើយសម្រាប់ពួកគេក្នុងទីផ្សារដោះដូរកីឡាករនេះ៕