×

កីឡាករបែលហ្ស៊ិក Jasper Philipsen ឈ្នះដំណាក់កាលទី៣ ការប្រណាំងកង់កម្មវិធី Tour de France 2023

កីឡាករបែលហ្ស៊ិក Jasper Philipsen បានទទួលជ័យជម្នះនៅក្នុងការប្រកួតប្រណាំងកង់កម្មវិធី Tour de France 2023 ដំណាក់កាលទី៣។

ជាការពិត ការប្រកួតដំណាក់កាលនេះ បានធ្វើឡើងចាប់ពីតំបន់ Amorebieta-Etxano ប្រទេសអេស្ប៉ាញ មកកាន់តំបន់ Bayonne ភាគនិរតី ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ១៩៣,៥ គីឡូម៉ែត្រ។

យ៉ាងណា កីឡាករ Jasper Philipsen ដែលជាសមាជិកក្រុម Alpecin–Deceuninck អាចបញ្ចប់ទីព្រ័ត្របានមុនគេ ប្រើពេលអស់តែ ៤ម៉ោង ៤៣នាទី និង ១៥វិនាទី។ កីឡាករអាល្លឺម៉ង់ Phil Bauhaus មកពីក្រុម Bahrain Victorious បានទទួលចំណាត់ថ្នាក់លេខ២ ហើយកីឡាករអូស្ត្រាលី Caleb Ewan មកពីក្រុម Lotto–Dstny បានទទួលចំណាត់ថ្នាក់លេខ៣។

នៅតារាងពេលវេលាសរុបគិតត្រឹមដំណាក់កាលទី៣ នេះគឺកីឡាករអង់គ្លេស Adam Yates មកពីក្រុម UAE Emirates ជាអ្នកឈរកំពូលតារាង ដោយប្រើពេលអស់ ១៣ម៉ោង ៥២នាទី និង៣៣វិនាទី។

ការប្រកួតដំណាក់កាលទី៤នឹងបន្តធ្វើឡើងនៅថ្ងៃអង្គារ៍នេះ ដោយចាប់ផ្តើមពីតំបន់ Dax ទៅកាន់តំបន់ Nogaro ស្ថិតនៅភាគនិរតី ប្រទេសបារាំងដដែល មានចម្ងាយផ្លូវ ១៨២គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង