×

កីឡាករស៊ែប Novak Djokovic ឆ្លងផុតជុំទី១ការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2023

ការប្រកួតវាយកូនបាល់កម្រិត Grand Slam ទី៣ ប្រចាំរដូវកាល ទីលានវាលស្មៅ កម្មវិធី Wimbledon 2023 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ខណៈការប្រកួតធ្វើឡើងនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ជាក់ស្តែង នៅក្នុងការប្រកួតជុំទី១នេះ គឺកីឡាករស៊ែប Novak Djokovic ដែលជាអ្នកការពារតំណែងជើងនៃកម្មវិធី បានទទួលជ័យជម្នះទៅលើកីឡាករអាហ្សង់ទីន Pedro Cachín តាមរយៈលទ្ធផល 6-3 6-3 និង 7-6 ចាយពេលអស់ ៧០នាទី។

សម្រាប់ជ័យជម្នះនេះ Novak Djokovic នឹងបន្តឡើងទៅកាន់ការប្រកួតជុំទី២ ជួបជាមួយកីឡាករអូស្ត្រាលី Jordan Thompson ដែលបានទម្លាក់កីឡាករអាមេរិក Brandon Nakashima។

រីឯការប្រកួតខាងផ្នែកនារីវិញ គឺកីឡាការិនីប៉ូឡូញ Iga Świątek ក៏បានឆ្លងផុតការប្រកួតជុំទី១ដែរ បន្ទាប់ពីបានយកឈ្នះកីឡាការិនីចិន Zhu Lin តាមរយៈលទ្ធផល 6-1 និង 6-3។

កីឡាការិនី Iga Świątek និងបន្តឡើងទៅជុំទី២ជួបជាមួយកីឡាការិនីអេស្ប៉ាញ Sara Sorribes Tormo ដែលបានទម្លាក់កីឡាការិនីអ៊ីតាលី Martina Trevisan។

សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2023 គឺជាការដំណើរការលើកទី១៣៦ ក្នុងប្រវត្តិសាស្ត្រ ដោយធ្វើឡើងពីថ្ងៃទី ៣ ដល់ ១៦ ខែកក្កដា។ សម្រាប់អ្នកឈ្នះជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ២លាន ៩សែនដុល្លារឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង