អតីតគ្រូបង្វឹក លោក Colum Curtis បានថ្លែងថា៖
“ជាដំបូង ខ្ញុំសូមអរគុណដល់លោកស្ថាបនិកក្លិប និងលោកស្រីប្រធានក្លិប គណៈគ្រប់គ្រង និងថ្នាក់ដឹកនាំ ទាំងអស់នៅក្លិបបាល់ទាត់វិសាខា ដែលបានផ្ដល់ឱកាស ដល់រូបខ្ញុំអោយធ្វើជាគ្រូបង្គោលរបស់ក្លិបកន្លងមក។ ខ្ញុំច្បាស់ណាស់ថា ខ្ញុំចាកចេញពីក្លិបដោយបានយកបទពិសោធល្អទាំងក្នុង និងក្រៅទីលានដែលខ្ញុំទទួលបានចាប់តាំងពីចូលរួមជាមួយក្លិបនៅថ្ងៃដំបូងមក។ ខ្ញុំ សូមជូនពរក្លិបជោគជ័យនៅថ្ងៃអនាគត។
ខ្ញុំសូមអរគុណដល់ក្រុមកីឡាករទាំងអស់ និងក្រុមការងារបច្ចេកទេសដែលបានខិតខំធ្វើការរយៈពេលជាងពីររដូវកាលកន្លងមក។ វាពិតជាកិត្តិយសខ្ញុំណាស់ដែលបាន ធ្វើការជាមួយអ្នកទាំងអស់គ្នា។ ពួកយើងបាន សើច យំ ស្រែក ប៉ុន្តែយើងមានគោលដៅតែមួយ។ ខ្ញុំនឹងចងចាំអនុស្សាវរីយ៍ល្អៗដែលពួកយើងមានជាមួយគ្នាទាំងប៉ុន្មាន រួមទាំងយប់មួយដ៏អស្ចារ្យនៅពហុកីឡដ្ឋានអូឡាពិកដែលពួកយើងបានឈ្នះពានរង្វាន់សម្ដេចតេជោជាមួយគ្នា។ ខ្ញុំខកចិត្តដែលមិនបាននៅបន្តជួយក្លិបឱ្យទទួល បានជោគជ័យមួយដែលអ្នកទាំងអស់គ្នាសក្តិសមនឹងទទួលបាននៅរដូវកាលនេះ តែយ៉ាងណា ខ្ញុំដឹងថាក្លិបនឹងទៅដល់គោលដៅនោះ។”
ជាចុងក្រោយ លោក Colum Curtis បានបង្ហាញពីទិសដៅបន្ទាប់របស់ខ្លួន៖
“ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតវិញជួបក្រុមគ្រួសារខ្ញុំវិញ ហើយបន្តការសិក្សាវគ្គគ្រូកម្រិត UEFA Pro License បន្តទៀត និងពិភាក្សាអំពីគម្រោងថ្មីរបស់ខ្ញុំមួយដែរជាមួយ MSM (Nick Mccreery – Mccreery Sports Management )៕”