×

អេ ណារ័ត្ន ប្ដេជ្ញាកែតម្រូវចំណុចខ្វះខាត ដើម្បីដណ្ដើមប្រាក់លានខារ៉ាបាវ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ

ក្រោយមិនសូវបានកាក់កបជាមួយនឹងលទ្ធផលវិជ្ជមានប៉ុន្មានប្រកួតចុងក្រោយនេះ អេ ណារ័ត្ន កូនសិស្សរបស់លោកគ្រូ អេ ភូថង បានតាំងចិត្តសាជាថ្មីថានឹងប្រឹងប្រែងដើម្បីដណ្ដើមប្រាក់លានពីខារ៉ាបាវ នៅថ្ងៃសៅរ៍សប្ដាហ៍នេះឱ្យបាន។

បទពិសោធន៍លើសង្វៀនជាច្រើនរបស់អេ ណារ័ត្ន នៅតែជាកម្លាំងចិត្តធ្វើឱ្យរូបគេខិតខំបន្តទៀតដើម្បីយកឈ្នះគូប្រកួតដែលភាគច្រើនជាបរទេស នៅក្នុងការប្រកួតប្រាក់លាននៅស្ថានីយទូរទស្សន៍របស់ CBS ។

ត្រូវជួបជាមួយអ្នកប្រដាល់ ភេតវៀងច័ន្ទ មកពីប្រទេសឡាវនៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ អេ ណារ័ត្ន បានបង្ហាញពីការតាំងចិត្តសាជាថ្មីខិតខំប្រឹងប្រែងឱ្យបានល្អដើម្បីដណ្ដើមប្រាក់លានមួយនេះ។

ចង់ដឹងថា អេ ណារ័ត្ន បានប្រាប់អ្វីខ្លះមកកាន់ក្រុមការងារ CBS Sports តោះមកស្ដាប់បទសម្ភាសជាមួយរូបគេនៅខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង