អតីតតារាឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi បានយល់ព្រមចូលរួមជាមួយក្រុម Paris Saint-Germain ។ សារព័ត៌មាន AS បានរាយការណ៍ថា តារាឆ្នើម Cristiano Ronaldo កំពុងរកច្រកចេញពីក្លិប Juventus ដែរ។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការចាកចេញពីទីក្រុង Turin ដោយមានការខកចិត្តចំពោះលទ្ធផលរបស់ពួកគេ ក្នុងការប្រកួតក្របខណ្ឌ Champions League ។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ នឹងផុតកុងត្រាពីក្លិប Juventus នៅរដូវកាលក្ដៅឆ្នាំក្រោយ ដែលធ្វើឱ្យក្រុមសេះបង្កង់ ប្រឈមមុខនឹងការបាត់បង់ Ronaldo ដោយទទេ ដោយសារគ្មានតម្លៃខ្លួន។
PSG ត្រូវបានគេនិយាយថាជាក្លិបតែមួយគត់ដែលមានសមត្ថភាពចុះហត្ថលេខាលើកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ ប៉ុន្តែការនាំយក Messi នឹងធ្វើឱ្យ Ronaldo មិនអាចធ្វើទៅបានទេ បើទោះបីជាមិនមានថ្លៃផ្ទេរក៏ដោយ។
មានការពិភាក្សាអំពី Kylian Mbappe ចូលរួមជាមួយ Real Madrid ផងដែរ ប៉ុន្តែវាត្រូវបានគេជឿជាក់ថា សូម្បីតែការផ្លាស់ប្តូរកីឡាករវ័យ ២២ ឆ្នាំរូបនេះក្នុងតម្លៃផ្ទេរណាមួយ ក៏នឹងមិនគ្រប់គ្រាន់ដើម្បីជួយឱ្យ Ronaldo ទៅដល់កាន់ទឹកដី Parc des Princes ឡើយ។
ឱកាសដែល Ronaldo បានលេងជាមួយ Messi ក្នុងក្រុមតែមួយ ហាក់ដូចជាគ្មានឡើយ។
យោងតាមសារព័ត៌មាន Skysports, Ronaldo ទទួលបានថ្លៃនឿយហត់ប្រចាំឆ្នាំ ចំនួន ៥២លានផោន ប៉ុន្តែទទួលបានតែ ២៥លានផោនប៉ុណ្ណោះក្រោយកាត់ពន្ធ។
គោលដៅបន្ទាប់សម្រាប់ Ronaldo ប្រសិនបើរូបគេចាកចេញពី Juventus មែននោះ គឺប្រហែលជា ក្លិបនៅក្របខណ្ឌ English Premier League (Manchester United), ក្លិបនៅលីគកំពូលអាមេរិក MLS និង ក្លិបនៅលីគកំពូលចិន ដែលជាសុទ្ធតែជាក្លិបដែលមានលទ្ធភាពដើម្បីបើកប្រាក់ថ្លៃនឿយហត់ឱ្យរូបគេ៕