×

Paris St Germain ទិញបានកីឡាករទី៥ នាំយកពី Bayern Munich

ក្លិប Paris St Germain បានចុះហត្ថលេខាលើខ្សែការពារ Lucas Hernandez ពីក្លិប Bayern Munich ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ នេះបើតាមការឱ្យដឹងពីក្លិប ម្ចាស់ជើងឯក Ligue 1 កាលពីថ្ងៃអាទិត្យម្សិលមិញ។

តម្លៃនៃការផ្ទេរនេះ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរាយការណ៍ថា PSG បានចំណាយឱ្យក្លិប Munich Bayern ក្នុងតម្លៃប្រមាណ ៤០ លានអឺរ៉ូ បូកបន្ថែមលើការចំណាយផ្សេងៗទៀតសម្រាប់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ។

កីឡាករជម្រើសជាតិបារាំង បានបង្ហាញខ្លួនចំនួន ១០៧ ប្រកួតសម្រាប់ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich ចាប់តាំងពីការមកដល់របស់គេកាលពីឆ្នាំ២០១៩។ យ៉ាងណាមិញ Lucas Hernandez បានលេងបានតែ ៧ ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន បន្ទាប់ពីរងរបួសសរសៃពួរ នៅព្រឹត្តិការណ៍ FIFA World Cup 2022 ដែលបានធ្វើឱ្យរូបគេអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ទាំងអស់កាលពីរដូវកាលមុន។

Hernandez ដែលជាកីឡាករចំណូលថ្មីទី ៥ របស់ PSG ចូលរួមជាមួយខ្សែបម្រើ Manuel Ugarte និង Lee Kang-in ខ្សែការពារកណ្តាល Milan Skriniar និងខ្សែប្រយុទ្ធ Marco Asensio៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង