×

FIFA ស្នើអាជ្ញាកណ្តាលកុំខ្ជះខ្ជាយពេលវេលានាព្រឹត្តិការណ៍ Women’s World Cup 2023

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រាប់ទៅកាន់ក្រុមអាជ្ញាកណ្តាលកុំឱ្យពន្យារពេលវេលានៃការប្រកួត ក្នុងពេលបន្ថែមម៉ោងបង្គ្រប់ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនារី Women’s World Cup 2023 ។

FIFA ដាស់តឿនក្រុមអាជ្ញាកណ្តាលទៅលើពេលវេលាដែលបានខ្ជះខ្ជាយទៅលើ ការផ្លាស់ប្តូរកីឡាករ, កីឡាកររបួស, ការអបអរគ្រាប់បាល់ និងការត្រួតពិនិត្យប្រព័ន្ធ VAR ។ ស្ថាប័នមួយនេះ ក៏បានទាមទារឱ្យមានការបន្ថែមម៉ោងបង្គ្រប់ ត្រូវធ្វើឡើងនៅចុងម៉ោងតាមវគ្គនីមួយៗជាជាង បន្ថែមក្រោយពេលវេលា ៩០នាទីនៃការប្រកួត។

អាជ្ញាកណ្តាលក៏ត្រូវណែនាំបន្ថែម ដើម្បីឱ្យមានភាពសកម្មនៅពេលចាប់ផ្តើមការប្រកួតឡើងវិញ ការទាត់ Free-Kick ការបោះបាល់ និងទាត់បាល់ជ្រុង ការទាត់បាល់ ចេញពីអ្នកចាំទីជាដើម។

កាលពីការប្រកួត World Cup 2022 ពេលវេលាបន្ថែមបង្គ្រប់យូរបំផុតមានរយៈពេលដល់ទៅ ១១នាទី ដែលបានបូកបន្ថែម។ ការប្រកួតរបស់ក្រុមអង់គ្លេស បើកឆាកទល់ក្រុមអ៊ីរ៉ង់ជាការប្រកួតមួយ ដែលខាតពេលវេលាប្រមាណដល់ទៅ ២៧នាទី។

ភាពខុសគ្នាសំខាន់ នៅក្នុងការប្រកួតនាប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បើធៀបនឹងប្រទេសកាតា គឺអាជ្ញាកណ្តាលនឹងត្រូវប្រកាសពីការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីត្រួតពិនិត្យនៅលើទីលានប្រកួតរួច។ អាជ្ញាកណ្តាល ក៏ត្រូវក្លាយកាត់បន្ថយការពន្យារពេលនៅពេលទាត់បាល់ពិន័យ១១ម៉ែត្រផងដែរ។

អាជ្ញាកណ្តាល នឹងប្រាប់ទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ក៏ដូចជាអ្នកតាមដានតាមរយៈកញ្ចក់ទូរទស្សន៍ អំពីការសម្រេចចិត្តចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង