×

គ្រាប់បាល់ដ៏អស្ចារ្យទី១របស់ Lionel Messi ធានាជ័យជម្នះក្នុងលទ្ធផល PSG ២-០ Man City

គ្រាប់បាល់ទី១ របស់ Lionel Messi នៅ Paris Saint-Germain បានធ្វើឱ្យក្រុមពួកគេ ទទួលបានជ័យជម្នះ ២-០ លើក្រុម Manchester City ក្នុងក្របខណ្ឌ Champions League នៅកីឡដ្ឋាន Parc des Princes កាលពីយប់មិញ។

Messi បានបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួន ៣ ប្រកួតដំបូងរបស់គេនៅ PSG ប៉ុន្តែគេបានរកគ្រាប់បាលដំបូងរបស់ខ្លួន នៅទ្រនំថ្មី បន្ទាប់ពីចាកចេញពី Barcelona ទៅចូលរួមក្រុមរបស់លោក Mauricio Pochettino ។

ខ្សែបម្រើសេណេហ្គាល់ Idrissa Gueye បានផ្តល់ការនាំមុខឱ្យ PSG នៅនាទីទី ៨ ជាមួយនឹងការបញ្ចប់ទីដ៏អស្ចារ្យរបស់ខ្លួន ប៉ុន្តែ Bernardo Silva ស្ទើរតែអាចរកគ្រាប់តាមស្មើបានសម្រាប់ក្រុមភ្ញៀវ Man City តែត្រូវប៉ះរបារទី នៅតង់ទីមួយ។ ក្តីសង្ឃឹមរបស់ពួកគេក្នុងការវាយបកត្រលប់មកវិញ ត្រូវបានបញ្ចប់ ដោយ Messi នៅនាទី៧៤ ដែលស៊ុតបញ្ជូលទីពីលើដំបូលទូក។

ជ័យជម្នះ Champions League លើកដំបូងរបស់ PSG នៅរដូវកាលនេះ នាំឱ្យពួកគេឈរនៅលើកំពូលតារាង ពូល A ខណៈ Man City ធ្លាក់ទៅលេខ ៣ តាមពីក្រោយ Club Brugge បន្ទាប់ពីរងបរាជ័យក្នុងវគ្គចែកពូលលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ២០១៨៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង