
ការប្រណាំងកង់កម្មវិធី Tour de France 2023 បានបន្តឈានដល់ដំណាក់កាលទី១០ហើយ ដោយការប្រកួតធ្វើឡើងពីតំបន់ Vulcania ទៅកាន់តំបន់ Issoire កណ្តាលប្រទេសបារាំង។
នៅក្នុងនោះដែរ គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៅក្នុងការប្រកួតដំណាក់កាលនេះផងដែរ នោះគឺកីឡាករអេស្ប៉ាញ Pello Bilba ដោយការជិះលើចម្ងាយផ្លូវប្រមាណ 167.5 គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើម សមាជិកក្រុម Bahrain Victorious បានប្រើពេលអស់ ៣ម៉ោង ៥២នាទី និង៣៤នាទី។
ចំពោះអ្នកចូលដល់ទីព្រ័ត្រ លំដាប់ទី២គឺកីឡាករអាល្លឺម៉ង់ Georg Zimmermann មកពីក្រុម Intermarché–Circus–Wanty ហើយកីឡាករអូស្ត្រាលី Ben O’Connor មកពីក្រុម Citroën បានទទួលចំណាត់ថ្នាក់លេខ៣។
ក្រឡេកមកកាន់តារាងពេលវេលាសរុបវិញគឺកីឡាករដាណឺម៉ាក Jonas Vingegaard មកពីក្រុម Jumbo–Visma ជាអ្នកឈរកំពូលតារាង ប្រើពេលអស់ ៤២ម៉ោង ៣៣នាទី និង១៣វិនាទី។
ការប្រកួតដំណាក់កាលទី១១នៃកម្មវិធី Tour de France 2023 នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ចាប់ផ្តើមពីតំបន់ Clermont-Ferrand ទៅតំបន់ Moulins កណ្តាលប្រទេសបារាំងដដែល មានចម្ងាយផ្លូវប្រមាណ ១៨០ គីឡូម៉ែត្រ៕
