×

ក្លិបAl-Hilal នាំយកខ្សែបម្រើ Lazioទៅកាន់លីគអារ៉ាប៊ីសាអ៊ូឌីត

ក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal បានចុះហត្ថលេខាជាមួយខ្សែបម្រើ Sergej Milinkovic-Savic របស់ក្លិប Lazio ក្នុងតម្លៃ ៣៤ លានផោន ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករសំខាន់ទី៣ក្នុងទីផ្សារដោះដូរកីឡាករនេះ។

កីឡាករអន្តរជាតិស៊ែបវ័យ ២៨ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ។ ជាក្លិបមួយក្នុងចំណោមក្លិបចំនួន ៤ ដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al-Hilal បានចំណាយប្រាក់ ៤៧ លានផោនដើម្បីចុះហត្ថលេខាជាមួយប្រធានក្រុម Wolves ពោលគឺ Ruben Neves និង ១៧ លានផោនលើខ្សែការពារកណ្តាល Chelsea គឺកីឡាករ Kalidou Koulibaly ។

Milinkovic-Savic បានចំណាយពេល ៨ ឆ្នាំជាមួយ Lazio ដោយស៊ុតបញ្ចូលទីបាន ៦៩ គ្រាប់ក្នុង ៣៤១ ប្រកួត។

Al-Hilal បានឈ្នះពានរង្វាន់ Champions League នៃទ្វីបអាស៊ីចំនួន ៤ ដង និងពានរង្វាន់អារ៉ាប៊ីសាអ៊ូឌីតចំនួន ១៨ដង ប៉ុន្តែពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ កាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង