កូនប្រុសស្រីរបស់អតីតអ្នកប្រដាល់ អេ ភូថង ដឹកដៃគ្នាចូលរួមការប្រកួតកីឡាប្រដាល់ដណ្ដើមប្រាក់លានខារ៉ាប៉ាវ សប្ដាហ៍ទី២៧ នាថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងត្រូវប៉ះជាមួយនឹងអ្នកប្រដាល់ថៃ និងអ៊ីរ៉ង់ នៅលើសង្វៀន CNC ឫស្សីកែវ ចាប់ពីម៉ោង ២រសៀលតទៅ ដែលនឹងមានផ្សាយផ្ទាល់នៅហ្វេសប៊ុកផេក CTN, MyTV, CNC និង CBS Sports ផងដែរ។
ជាជំនួបដ៏កម្ររវាងអ្នកប្រដាល់កម្ពុជា និងអ្នកប្រដាល់ដ៏ល្បីប្រចាំប្រទេសថៃ កីឡាករកម្ពុជា ម៉ឺន មេឃា និងកីឡាករថៃ នឹងត្រាកកាន ជាការប្រកួតដ៏ល្អដោយសារកីឡាករទាំងពីររូបសុទ្ធតែជាកីឡាករដែលពូកែលេងស្នៀងឡាំគ្នាទៅវិញទៅមក។
ការជួបកីឡាករថៃ នឹងត្រាកកាន ម៉ឺន មេឃា បានតាំងចិត្តដើម្បីទទួលបានជ័យជម្នះនៅក្នុងការប្រកួតនេះ។ ចង់ដឹងថា ម៉ឺន មេឃា បានប្រាប់មកកាន់ក្រុមការងារ CBS Sports ដូចម្ដេចខ្លះ តោះមកទស្សនាការសម្ភាសជាមួយរូបគាត់ដូចខាងក្រោម៖