×

កីឡាករបាល់ទាត់ចំណាស់បំផុតនៅលើពិភពលោក បន្តស្នាក់នៅជាមួយក្រុម Oliveirense

កីឡាករ Kazuyoshi Miura ដែលជាកីឡាករបាល់ទាត់អាជីពចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានអាយុ ៥៦ ឆ្នាំ បានបន្តស្នាក់នៅជាមួយក្លិបលំដាប់ទីពីររបស់ព័រទុយហ្គាល់ Oliveirense

អតីតខ្សែប្រយុទ្ធជប៉ុនរូបនេះ បានចូលរួមជាមួយ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាពីក្រុម Yokohama FC ។ គាត់បានលេងបាល់ទាត់ត្រឹមតែ ២៨ នាទីប៉ុណ្ណោះក្នុងឆ្នាំនេះ។

Miura ជាប់ឈ្មោះជា Man of the Match នៅថ្ងៃចុងក្រោយនៃរដូវកាល ក្នុងជ័យជម្នះ ៤៣ លើក្រុម Leixoes

Miura ដែលបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្រុម Santos នៅក្នុងប្រេស៊ីលក្នុងឆ្នាំ១៩៨៦ បានលេងឱ្យ Yokohama FC ចាប់តាំងពីឆ្នាំ២០០៥ ហើយត្រូវបានខ្ចីជើងនៅក្រុមកម្រិតទី៤ Suzuka Point Gettersនៅឆ្នាំ២០២២ ដែលគ្រប់គ្រងដោយបងប្រុសរបស់គាត់ ពោលគឺលោក Yasutoshi ដោយគាត់បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ក្នុង១៨ប្រកួត។ គាត់ក៏ធ្លាប់លេងឱ្យក្លិបនៅប្រទេសអ៊ីតាលី ក្រូអាត និងអូស្ត្រាលីផងដែរ។

វីរបុរសបាល់ទាត់ជប៉ុនរូបនេះ បានស៊ុតបញ្ចូលទីបាន ៥៥ គ្រាប់ក្នុង ៨៩ ប្រកួតរបស់ជម្រើសជាតិ ដែលបានបញ្ចប់កាលពី ២៣ឆ្នាំមុន។ ពីមុនគាត់ធ្លាប់និយាយថា គាត់នឹងលេងរហូតដល់អាយុ ៦០ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង