×

ខ្សែប្រយុទ្ធ Lionel Messi ថា ចង់ចូលរួមការប្រកួតជាមួយក្រុមថ្មីឱ្យបានឆាប់បំផុត

ខ្សែប្រយុទ្ធ Lionel Messi ថាខ្លួនមិនស្តាយក្រោយអំពីការសម្រេចចិត្តចូលរួមជាមួយក្លិប Inter Miami និងចង់ចូលរួមការប្រកួតនៅក្នុងក្រុមនៅទឹកដីអាមេរិកមួយនេះឱ្យបានឆាប់បំផុត។

កីឡាករវ័យ ៣៦ឆ្នាំ បានទៅដល់ប្រទេសអាមេរិកហើយមុនពេលការបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប Inter Miami ក្នុងកម្មវិធីបង្ហាញខ្លួនដ៏ពិសេសមួយ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា។

និយាយប្រាប់ទៅកាន់ទូរទស្សន៍ Argentinian TV ក្នុងកិច្ចសម្ភាសមួយ Messi និយាយថា៖ “ខ្ញុំរីករាយចំពោះការសម្រេចចិត្តនេះ ខ្ញុំពិតជាចង់ចូលរួមប្រកួតប្រជែងខ្លាំង និងចង់ឆាប់ប្រឈមមុខសម្រាប់ការប្រជែងថ្មីនេះ។ ខ្ញុំនឹងព្យាយាម បើទោះជាស្ថិតនៅទីណាក៏ដោយ ខ្ញុំត្រូវតែផ្តល់នូវអ្វីដែលខ្ញុំមានឱ្យទៅកាន់ក្លិប និងបន្តរក្សាទម្រង់លេងកម្រិតខ្ពស់ នៅដដែល។”

Inter Miami កំពុងតែរៀបចំធ្វើកម្មវិធីបង្ហាញខ្លួនរបស់ Messi លើកដំបូង នៅក្លិបរបស់ពួកគេ ដោយការបង្ហាញវត្តមានម្ចាស់ពាន Ballon d’Or ៧សម័យនៅក្នុងកីឡដ្ឋាន DRV PNK ក្នុងទីក្រុង Fort Lauderdale។

Messi នឹងចូលរួមក្លិបថ្មី ដោយមានវត្តមានអតីតមិត្តរួមក្រុមនៅ Barcelona កីឡាករ Sergio Busquets ក៏ដូចជាអតីតគ្រូបង្វឹករលោក Gerardo Martino ផងដែរ។

កីឡាករវ័យ ៣៦ឆ្នាំ ត្រូវបានគេរំពឹងថានឹងចូលលេងការប្រកួតដំបូងនៅថ្ងៃទី២១ ខែកក្កដា ក្នុងជំនួបពានរង្វាន់ League Cup ទល់ក្រុម Cruz Azul របស់ម៉ិកស៊ិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង