×

Real Madrid បដិសេធសំណើ Arsenal ក្នុងការចង់បាន Asensio

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាធ្លាប់បានដាក់សំណើ ៣៤ លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Real Madrid កីឡាករ Marco Asensio នៅអំឡុងទីផ្សារដោះដូររដូវក្តៅនេះ ប៉ុន្តែយ៉ាងពួកគេត្រូវបានបដិសេធវិញ បន្ទាប់ពីកីឡាករសញ្ជាតិអេស្ប៉ាញ ត្រូវបានធានាចំពោះអនាគតនៅក្នុងក្រុម។

ជាក់ស្តែង Asensio បានបង្ហាញខ្លួនសរុបចំនួន ៧ លើកមកហើយ នៅគ្រប់ពានរង្វាន់ទាំងអស់ នៅរដូវកាលនេះ បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Carlo Ancelotti បានទទូចថារូបគេគឺស្ថិតនៅជាផ្នែកមួយ នៃផែនការក្នុងក្រុមដំបូងរបស់លោក ។ យ៉ាងណា ក្រុមកាំភ្លើងធំដែលបានចុះកុងត្រាយក Martin Odegaard ពីក្លិបយក្សអេស្ប៉ាញនៅរដូវក្តៅនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើ Asensio ផងដែរ ប៉ុន្តែទោះជាយ៉ាងណាពួកគេត្រូវបានបដិសេធ ស្របពេល Tottenham និង AC Milan ក៏មានបំណងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរូបនេះដូចគ្នា។ យ៉ាងណានេះបើតាមារចុះផ្សាយពី Cadena Ser ។

ទោះជាយ៉ាងណាក៏ដោយ ក៏វាហាក់មិនមែនជារឿងងាយស្រួលនោះទេ ស្របពេលបច្ចុប្បន្ន Asensio កំពុងតែទទួលបានភាពលេចធ្លោ នៅក្នុងក្រុម R. Madrid ក្រោយពីអ្នកចាត់ការថ្មីលោក Ancelotti ត្រូវបានគេរាយការណ៍ថានឹងដាក់ឱ្យ Asensio លេងបានច្រើនជាងមុន ជាពិសេសនៅតំបន់ស្លាបរបស់ក្រុម ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង