×

ក្លិប Leeds United ត្រូវបានលក់ទៅកាន់ក្រុមហ៊ុនអាមេរិកក្នុងតម្លៃ ១៧០លានផោន

Leeds United ត្រូវបានលក់ឱ្យក្រុមហ៊ុន 49ers Enterprises បន្ទាប់ពី EFL បានអនុម័តជាផ្លូវការនូវទឹកប្រាក់ ១៧០ លានផោនរបស់ពួកគេ ក្នុងការកាន់កាប់ក្លិបនៃក្របខណ្ឌ Championship

ម្ចាស់គ្រប់គ្រងក្រុមបាល់ឱប San Francisco 49ers បានទិញភាគហ៊ុន ១៥% នៅ Leeds ក្នុងឆ្នាំ២០១៨ និងបានបង្កើនដល់ទៅ ៤៤% ក្នុងឆ្នាំ២០២១។ ឥឡូវនេះពួកគេបានទិញមកគ្រប់គ្រងពេញលេញ។

Paraag Marathe ដែលជាប្រធានក្លិបថ្មី បាននិយាយថា៖ នេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ Leeds United ហើយយើងកំពុងប្រឹងប្រែង។ យើងមានទំនុកចិត្តថា Leeds កសាងក្រុមដើម្បីឈានទៅកាន់លីគកំពូលនៅរដូវកាលក្រោយ

Leeds ក៏បានបញ្ជាក់ផងដែរថា លោក Angus Kinnear នាយកប្រតិបត្តិ នឹងនៅតែស្ថិតក្នុងតួនាទីបច្ចុប្បន្នរបស់គាត់ ខណៈសហគ្រិន Rudy Cline-Thomas ស្ថាបនិក និងជាដៃគូគ្រប់គ្រងក្រុមហ៊ុនបណ្តាក់ទុន Mastry នឹងចូលរួមក្រុមប្រឹក្សាភិបាលក្នុងនាមជាសហម្ចាស់ និងអនុប្រធានក្លិប។

សូមជម្រាបថា លោក Andrea Radrizzani បានទិញ Leeds ក្នុងតម្លៃ ៤៥លានផោនក្នុងឆ្នាំ២០១៧ ប៉ុន្តែភាគហ៊ុនរបស់គាត់បានកាត់បន្ថយមកត្រឹម ៥៦% នៅពេលដែលគាត់បានលក់ចេញ។

បន្ទាប់ពីការកាត់ចោលពីក្របខណ្ឌ Premier League កាលពីរដូវកាលមុន អ្នកគាំទ្រ Leeds United បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក Radrizzani គឺមិនមែនជាមនុស្សសមរម្យក្នុងការកាន់កាប់ Leeds United ទៀតទេ។ ថ្មីៗនេះ ក្រុមហ៊ុនរបស់គាត់ បានទិញភាគហ៊ុនពីក្លិបបាល់ទាត់ Sampdoria នៅក្នុងប្រទេសអ៊ីតាលី៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង