×

Real Madrid បង្ហាញប្រាក់ចំណេញក្នុងរដូវកាល ២០២២-២៣

ក្លិប Real Madrid បានបិទបញ្ជីហិរញ្ញវត្ថុរបស់ខ្លួនក្នុងរដូវកាល ២០២២-២៣ ដោយទទួលបានប្រាក់ចំណេញ ១១,៨លានអឺរ៉ូ ធ្លាក់ចុះតែជាង ១លានអឺរ៉ូ បើធៀបទៅនឹងរដូវកាល ២០២១-២២ ដែលជាប្រាក់ចំណេញខ្ពស់បំផុត អំឡុងកូវីដ-១៩។

តាមរយៈស្ថិតក្នុងប្រទេសអេស្ប៉ាញ ដែលបានបង្ហាញនៅថ្ងៃទី១៧ ខែកក្កដា ក្លិប Real Madrid អាចរក្សាប្រាក់ចំណេញ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ បើទោះជួបបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងគម្រោងជួសជុលកីឡដ្ឋាន Bernabeu របស់ខ្លួនក្នុងខ្ទង់ចំណាយ ៨៩៣លានអឺរ៉ូ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Real Madrid បានឱ្យដឹងថា៖ “ប្រាក់ចំណូលប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២-២៣ បានកើនឡើងដល់ ៨៤៣លានអឺរ៉ូ វាបានកើនឡើង ១២១លានអឺរ៉ូ តម្លៃនេះបានកើនឡើង ១៧ភាគរយ បើធៀបទៅនឹងចំណូលហិរញ្ញវត្ថុឆ្នាំ ២០២១-២២។”

យ៉ាងណាក្លិប Real Madrid បានបន្ថែមទៀតថា ប្រាក់ចំណូលរបស់កីឡដ្ឋាន ដែលកំណត់ដោយគម្រោងអភិវឌ្ឍន៍ឡើងវិញ នៅតែទាបជាងរដូវកាល ២០១៨-១៩ ក្នុងអត្រា ១៣ភាគរយ តែប្រាក់ចំណូលពីខ្សែអាជីវកម្មដែលនៅសល់ បានលើសពីកម្រិត មុនការរាតត្បាតរួចទៅហើយជាមួយនឹងប្រាក់ចំណូលទីផ្សារ កើនឡើង ១២ភាគរយ។

ប្រាក់ចំណូលរបស់ក្លិប Real Madrid ក្នុងរដូវកាល ២០២២-២៣ មានចំនួន ៥៥៨លានអឺរ៉ូដោយទូទាត់ថ្លៃចំណាយរួចអស់ នៅសល់ប្រាក់ចំណេញ ១៣,២៥លានអឺរ៉ូ។ ក្រៅពីនោះ បំណុលសុទ្ធរបស់ពួកគេ ដោយមិនរាប់បញ្ចូលគម្រោងរបស់កីឡដ្ឋាន Bernabeu មានចំនួន ៤៦,៧លានអឺរ៉ូ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង