×

ព្រឹត្តិការណ៍ FIFA Women’s World Cup ត្រូវបានគំរាមកំហែងដោយការបា ញ់ប្រ ហារមួយ

ការបាញ់ប្រហារមួយបានបណ្តាលឱ្យមនុស្សពីរនាក់បាត់បង់ជីវិត នៅកណ្តាលទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់ ប៉ុន្មានម៉ោងមុនពេលទីក្រុងនេះនឹងត្រូវបើកព្រឹត្តិការណ៍ FIFA Women’s World Cup

មនុស្ស នាក់ផ្សេងទៀត រួមទាំងមន្ត្រីប៉ូលីសបានរងរបួស ហើយខ្មាន់កាំភ្លើងក៏បានបង្ក្រាបដោយជោគជ័យផងដែរ បន្ទាប់ពីឧប្បត្តិហេតុនៅពេលព្រឹក ក្នុងទីតាំងការដ្ឋានសំណង់មួយក្នុងតំបន់ពាណិជ្ជកម្មកណ្តាល។

លោកនាយករដ្ឋមន្ត្រី Chris Hipkins បានមានប្រសាសន៍ថា ការវាយប្រហារនេះមិនត្រូវបានគេមើលឃើញថាជាអំពើភេរវកម្មទេ។ លោកបន្តថា ការប្រកួត FIFA Women’s World Cup 2023 នឹងប្រព្រឹត្តទៅដូចការគ្រោងទុក។

លោកបានបន្ថែមថា ប៉ូលីសបានគ្រប់គ្រងស្ថានការណ៍ ហើយមិនមានហានិភ័យបន្តបន្ទាប់ទៀត ក្រោយហេតុការណ៍នៅផ្លូវ Queen Street ទៀតឡើយការបាញ់ប្រហារនេះ គ្មានហេតុផលនយោបាយ ឬមនោគមវិជ្ជាទេ

យោងតាមអភិបាលក្រុង Auckland លោក Wayne Brown បុគ្គលិក និងក្រុមបាល់ទាត់របស់ FIFA ទាំងអស់មានសុវត្ថិភាព និងត្រូវបានការពារយ៉ាងល្អ។ Fifa បានសម្តែងនូវ ការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់គ្រួសារជនរងគ្រោះ ហើយបាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយអាជ្ញាធរនូវែលហ្សេឡង់។

ការប្រកួតបើកឆាកនឹងត្រូវធ្វើឡើងរវាងក្រុមបាល់ទាត់នូវែលហ្សេឡង់ និងន័រវែសនៅកីឡដ្ឋាន Eden Park ក្នុងទីក្រុង Auckland ។ លោករដ្ឋមន្ត្រីកីឡា Grant Robertson បាននិយាយថា នឹងមានប៉ូលីសបន្ថែមនៅក្នុងតំបន់នេះ ដើម្បីផ្តល់ការធានាសុវត្ថិភាពឡើងវិញ

សូមជម្រាបថា ការប្រកួតបាល់ទាត់នារីពិភពលោកលើកទី៩ ត្រូវបានរៀបចំឡើងដោយប្រទេសនូវែលហ្សេឡង់ និងអូស្ត្រាលី ដែលជាសហម្ចាស់ផ្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង