×

គ្រូបង្វឹកក្រុម Paris Saint-Germain ថា Lionel Messi គឺជាកីឡាករល្អបំផុតនៅលើពិភពលោក

លោកគ្រូបង្វឹក Mauricio Pochettino គ្រូបង្វឹកក្រុម Paris Saint-Germain បាននិយាយថា គ្មានការសង្ស័យទេថា Lionel Messi គឺជាកីឡាករល្អបំផុតនៅលើពិភពលោក បន្ទាប់ពីកំពូលកីឡាខ្សែប្រយុទ្ធ Lionel Messi រកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុមយក្សបារាំងក្នុងជ័យជម្នះលើក្រុមមេឃខៀវ Manchester City ក្នុងការប្រកួតក្របខណ្ឌ Champions League ។

Messi រកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខណ្ឌ Champions League ទល់នឹងក្រុម Man City ជាងកីឡាករដទៃទៀត ខណៈដែលគ្រាប់បាល់៧គ្រាប់របស់គេនោះ គឺលេងទល់នឹងក្រុមដែលគ្រប់គ្រងដោយលោក Pep Guardiola (ពីរគ្រាប់ទល់នឹង Bayern Munich និង ៥គ្រាប់ទល់នឹង Man City) ក៏ជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេផងដែរ ក្នុងប្រវត្តិនៃការប្រកួតប្រជែងក្របខណ្ឌ Champions League។

ទន្ទឹមនឹងនេះដែរ Messi បានស៊ុតបាល់បញ្ចូលទីចំនួន២៧ គ្រាប់ក្នុងក្របខណ្ឌ Champions League ទល់នឹងក្លិបអង់គ្លេស ពោលគឺច្រើនជាងកីឡាករ ១៥ នាក់ផ្សេងទៀត។ មានតែកីឡាករ Cristiano Ronaldo ម្នាក់គត់ដែលអាចរកគ្រាប់បាល់បានច្រើនប្រឆាំងនឹងគូប្រជែងនៃប្រទេសជាក់លាក់ផ្សេងមួយទៀត (គ្រាប់បាល់ចំនួន២៨គ្រាប់ ទល់នឹងក្រុមអាល្លឺម៉ង់) ក្នុងប្រវត្តិសាស្ត្រ Champions League ។

លោក Pochettino បានប្រាប់ទូរទស្សន៍មួយថា៖ “ខ្ញុំគិតថា វាពិតជាអស្ចារ្យចំពោះការលេងបាល់ទាត់របស់គាត់ ហើយគាត់បានរកគ្រាប់បាល់ដ៏អស្ចារ្យចំនួនមួយ។ គាត់ គឺជាកីឡាករល្អបំផុតនៅលើពិភពលោកដែលគ្មានការសង្ស័យនោះទេ។ ពិតណាស់! ខ្ញុំសប្បាយចិត្តដែលឃើញគាត់បង្ហាញពីសក្ដានុពលបាល់ទាត់របស់គាត់។

គាត់និងក្រុមកីឡាករទាំងអស់បានធ្វើការយ៉ាងខ្លាំង ពិតជាពិបាកក្នុងការទទួលបានជ័យជម្នះនេះ។ វាមិនដែលងាយស្រួលនោះទេ ក្រុមមេឃខៀវ Manchester City ប្រហែលជាក្រុមល្អបំផុតនៅលើពិភពលោក។ នោះហើយជាមូលហេតុដែលយើងសប្បាយចិត្ត៕”

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង