×

PSG និង Rasmus Hojlund យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន

យោងតាម The Athletic បានរាយការណ៍ថា ក្រុម Paris Saint-Germain បានដេញថ្លៃ ៥០ លានអឺរ៉ូសម្រាប់ក្រុម Atalanta ក្នុងការផ្ទេរខ្សែប្រយុទ្ធ Rasmus Hojlund

លក្ខខណ្ឌផ្ទាល់ខ្លួនមិនមែនជាបញ្ហាឡើយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាករូបនេះ។ នេះបើយោងតាម RMC Sport ។ ទាក់ទងនឹងការវិវឌ្ឍរបស់ PSG សារព័ត៌មាន Telegraph បានបន្ថែមថា PSG កំពុងឈានទៅមុខក្នុងការពិភាក្សាជាមួយ Atalanta ជុំវិញកិច្ចព្រមព្រៀងសម្រាប់ Hojlund

Hojlund ទើបតែបានចូលរួមជាមួយ Atalanta កាលពីរដូវកាលមុន ដោយបានផ្ទេរពីក្រុម Sturm Graz របស់អូទ្រីស ហើយបានស៊ុតបាល់បញ្ចូលទីចំនួន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ ដងក្នុងការប្រកួតចំនួន ៣១ ដងនៅក្របខណ្ឌ Serie A

ក្រុមបិសាចក្រហម Manchester United ក៏ត្រូវបានរាយការណ៍ថា ចង់នាំយកខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះ ទៅកាន់កីឡដ្ឋាន Old Trafford ផងដែរ។ ប៉ុន្តែបញ្ហាតម្លៃខ្ពស់ដែលទាមទារពី Atalanta បានធ្វើឱ្យមានភាពជាប់គាំងដំណើរការនៃការផ្ទេរនេះ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង