ខ្សែបម្រើ Isco រកក្លិបថ្មីទៅលេងបានហើយសម្រាប់រដូវកាលឆ្នាំ២០២៣-២៤ នេះ ដោយផ្លាស់ទៅលេងឱ្យក្លិប Real Betis។
ជាការពិត កីឡាករវ័យ៣១ឆ្នាំ បានទំនេរពុំមានក្លិបប្រកបអាជីព តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយមានបញ្ហាចម្រូងចម្រាស់ជាមួយ Sevilla ជាទីដែលរូបគេលេងបានត្រឹមរយៈពេល៤ខែ។
សម្រាប់ការចូលរួមជាមួយ Real Betis នេះដែរគឺ Isco បានចូលរួមក្នុងនាមជាកីឡាករឥតតម្លៃខ្លួន និងបានចុះកុងត្រារយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២៤។
Isco ធ្លាប់ជាកីឡាកររបស់ Real Madrid ដោយបានលេងនាទឹកដី Santiago Bernabéu អស់រយៈពេល ៩ឆ្នាំ ចូលរួមលេងបាន ៣៥៣ប្រកួត និងស៊ុតចូល ៥៣គ្រាប់ និងឈ្នះពាន UEFA Champions League ៥ដងជាមួយក្លិបនេះ។ រូបគេក៏ធ្លាប់លេងឱ្យក្លិបផ្សេងៗដូចជា Valencia, Malaga និង Sevilla ជាដើមផងដែរ។
អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះគឺជាសមាជិកថ្មីមួយរូបផ្សេងទៀតជាមួយ Ayoze Perez, Marc Roca, Hector Bellerin និង Marc Batra ដែលបានចុះហត្ថលេខាផ្ទេរទៅ Real Betis ក្នុងរដូវក្ដៅនេះ៕