×

Kylian Mbappe ច្រានចោលសំណើថ្លៃយ៉ាងខ្ពស់ ពីក្លិប Al-Hilal

ខ្សែប្រយុទ្ធ Kylian Mbappe បានប្រានចោលសំណើតម្លៃផ្ទេរបំបែកកំណត់ត្រា និងថ្លៃប្រាក់ពលកម្មដ៏មហិមារបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Hilal ទោះជារូបគេកំពុងបង្ហាញការចង់ចាកចេញពីទឹកដីបារាំងក្នុងរដូវកាលនេះក្តី។

កីឡាករវ័យ ២៤ឆ្នាំ បានបដិសេធក្នុងការបន្តកិច្ចសន្យាថ្មីជាមួយនឹងក្រុម Paris Saint Germain ហើយកិច្ចសន្យារយៈពេលនៅសល់រយៈពេល ១ឆ្នាំ តែប៉ុណ្ណោះ ជាមួយក្រុមជើងឯកលីគកំពូលបារាំង។ PSG ក៏បានចេញមុខអះអាងដែរថា ពួកគេនឹងមិនអនុញ្ញាតឱ្យ Mbappe ចាកចេញដោយគ្មានតម្លៃខ្លួន ដែលក្លិបមិនបានប្រាក់ចំណេញអ្វីនោះដែរ។

បច្ចុប្បន្ន PSG កំពុងតែធ្វើដំណើរប្រកួតមិត្តភាពនាប្រទេសជប៉ុន តែ Mbappe មិនត្រូវបានដាក់ឈ្មោះទៅក្នុងបញ្ជីកីឡាកររបស់ក្រុមឡើយ ខណៈដែលពួកគេចង់លក់ Mbappe រដូវកាលនេះ។

កីឡាករវ័យ ២៤ឆ្នាំ ត្រូវបានក្លិប Al-Hilal ផ្តល់សំណើនូវប្រាក់ថ្លៃពលកម្មប្រមាណ ៧០០លានអឺរ៉ូ ក្នុងមួយឆ្នាំ ហើយថែមទាំងផ្តល់សំណើនៃក្នុងការផ្ទេរតម្លៃប្រមាណ ៣៣៣លានដុល្លារ ដល់ក្លិប PSG។

តម្លៃដែលក្លិប Al-Hilal បានដាក់សំណើទៅកាន់ក្រុម PSG បានក្លាយជាតម្លៃមួយ ដែលនឹងអាចបំបែកកំណត់ត្រាផ្ទេរដែលមានតម្លៃថ្លៃបំផុត ដោយក្រុម PSG បានចុះកិច្ចសន្យានាំយក Neymar ពីក្រុម Barcelona កាលពីឆ្នាំ ២០១៧ តម្លៃ ២២២លានអឺរ៉ូ។

ទោះបីជា Mbappe កំពុងឈានចូលឆ្នាំដ៏សំខាន់មួយនៃអាជីពរបស់គេ ហើយរូបគេក៏ប្រហែលជាមិនចង់ផ្លាស់ទៅតំបន់មជ្ឈិមបូព៌ាឡើយ ក្រៅពីតំបន់អឺរ៉ុប ព្រោះថាកីឡាករសញ្ជាតិបារាំងរូបនេះ ចង់កសាងកេរ្តិ៍ឈ្មោះរបស់គេបន្ថែមទៀតនៅក្នុងបាល់ទាត់អឺរ៉ុប។

យ៉ាងណា លើការផ្លាស់ប្តូរនេះ ក្លិប Real Madrid នៅតែនាំមុខគេ ដែលអាចជាទីកន្លែងបន្ទាប់ សម្រាប់ Mbappe ចង់ទៅចូលរួម ហើយក៏ឈានមុខគេក្នុងការនាំយកកីឡាកររូបនេះ បើទោះជាមានក្លិបដទៃផ្សេងទៀត កំពុងតែដាក់ការចាប់អារម្មណ៍ដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង