×

ខ្សែបម្រើBarcelonaកីឡាករ Ousmane Dembele បានយល់ព្រមលើកិច្ចសន្យារយៈពេល៥ជាមួយPSG

Paris Saint-Germain បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើស្លាបរបស់ Barcelona កីឡាករ Ousmane Dembele ដែលនឹងផុតកុងត្រានៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

Dembele ត្រូវបានផ្សារភ្ជាប់ទៅជាមួយការផ្ទេរទៅកាន់ PSG អស់រយៈពេលជាច្រើនខែ ហើយក្លិបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានទិញផ្ដាច់ក្នុងតម្លៃ ៥០លានអឺរ៉ូ នាដើមសប្ដាហ៍នេះ។ យោងតាមលោក Fabrizio Romano ការផ្ទេរនៅពេលនេះ ជិតបានសម្រេចហើយ។

យោងតាមសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា PSG នឹងផ្ដល់កុងត្រារយៈពេល ៥ឆ្នាំសម្រាប់ Dembele ដែលមានវ័យ២៤ឆ្នាំ ដើម្បីឱ្យកីឡាករសញ្ជាតិបារាំងរូបនេះនៅជាមួយពួកគេដល់ឆ្នាំ២០២៨។

PSG បានបាត់បង់ Lionel Messi ដែលបានចូលរួមជាមួយក្រុម Inter Miami ហើយKylian Mbappe ដែលនឹងផុតកុងត្រានៅឆ្នាំក្រោយ ស្ថិតក្នុងភាពស្រពិតស្រពិលហើយមិនទាន់បន្តកុងត្រាថ្មីឡើយ។ Dembele គ្រោងនឹងចូលរួមជាមួយកីឡាករ Marco Asensio និង Lee Kang-In ជាកីឡាករចំណូលថ្មីទី៣របស់ក្រុមម្ចាស់ជើងឯកក្របខណ្ឌ Ligue 1 កាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង