គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា (ក្រសួងមហាផ្ទៃ) ដណ្តើមបានមេដាយចំនួន ៥គ្រឿង (មាស ៣គ្រឿង និងប្រាក់ ២គ្រឿង) ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា ខណៈការប្រកួតនៅសល់២លើកបន្តទៀត។
អត្តពលិកហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានជ័យលាភី មានដូចជា៖
១. កីឡាការិនី សុខ វល័ក្ខ មេដាយមាស វិញ្ញាសាហែលកង្កែប ៥០ម៉ែត្រនារី
២. កីឡាការិនី សុខ វល័ក្ខ មេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្រនារី
៣. កីឡាករ ហែម ប៉ុច មេដាយមាស វិញ្ញាសាហែលសេរី ១០០ម៉ែត្របុរស
៤. កីឡាករ ហែម ប៉ុច មេដាយប្រាក់ វិញ្ញាសាហែលសេរី ៤០០ម៉ែត្របុរស
៥. កីឡាករ លឹម កែវឧត្តម មេដាយប្រាក់ វិញ្ញាសាហែលមេអំបៅ ១០០ម៉ែត្របុរស
នេះជាលទ្ធផលបឋម នៃចំនួនមេដាយប៉ុណ្ណោះ សម្រាប់ប្រភេទញ្ញាសាកីឡាហែលទឹករបស់កម្ពុជា។ យ៉ាងណាក្តី ពួកគេនៅសល់វិញ្ញាសាប្រមាណ១០ទៀត ដែលនឹងត្រូវប្រកួតបន្តនៅថ្ងៃស្អែក។
សូមបញ្ជាក់ថា ប្រភេទកីឡាហែលទឹក មានកីឡាករ កីឡាការិនី សរុបចំនួន០៣នាក់ និងគ្រូបង្វឹកម្នាក់ ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត៕