×

កីឡាសូហ្វតិន្នីសជម្រើសជាតិកម្ពុជាឈ្នះមេដាយមាស១គ្រឿង និងសំរឹទ្ធ២គ្រឿងពីព្រឹត្តិការណ៍អន្តរជាតិនៅថៃ

ក្រុមជម្រើសជាតិសូហ្វតិន្នីសកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៣គ្រឿង ពីការប្រកួតព្រឹត្តិការណ៍ ISTF- World Tour 2023 International Soft Tennis Championship នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ។

បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ កម្ពុជាធ្វើបានយ៉ាងល្អដោយដណ្តើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសាវាយក្រុមនារី មេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសាវាយក្រុមបុរស និងមេដាយសំរឹទ្ធិ១គ្រឿងលើវិញ្ញាសាវាយគូបុរសវ័យ៤០ឡើង។

ព្រឹត្តិការណ៍ ISTF- World Tour 2023 International Soft Tennis Championship នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ហើយប្រទេសដែលចូលរួមក្នុងការប្រកួតសរុបមានចំនួន ៧ ដូចជា៖ កូរ៉េ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា ឡាវ កម្ពុជា និងម្ចាស់ផ្ទះថៃ។

ក្នុងព្រឹត្តិការណ៍នេះ កម្ពុជាបញ្ជូនប្រតិភូ កីឡាករ កីឡាការិនីសរុបចំនួន ១៤រូបឱ្យចូលរួមប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង