×

អត្តពលិកកម្ពុជាឈ្នះមេដាយមាស៣គ្រឿង ប្រាក់៣គ្រឿងនិងសំរឹទ្ធ២គ្រឿងលើកីឡាការ៉ាតេ នៅកាណាដា

ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា នៃក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះមានមេដាយមាស ៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ២គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

កីឡាករ-កីឡាករិនីដែលជាជយលាភីដណ្តើមមេដាយជូនជាតិមាតុភូមិ មានដូចជា៖

ទី១. កីឡាករ ឆេង ច័ន្ទដារ៉រតនៈ ឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឡើង ប្រភេទទម្ងន់ក្រោម៧០គីឡូក្រាម មេដាយប្រាក់១គ្រឿងលើវិញ្ញាសាសម្ដែងឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង និងមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង

ទី២.កីឡាការិនី ស៊ឹម ស្រីនីន ឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាសម្ដែងឯកត្តជននារី អាយុ១៨ឆ្នាំឡើង មេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង

ទី៣.កីឡាការិនី ផុន គិមស្រៀង ឈ្នះមេដាយប្រាក់ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម និងមេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង

ទី៤.កីឡាករ តក់ ពិចិត្រ ឈ្នះមេដាយប្រាក់១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើងប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម និងមេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសាប្រយុទ្ធក្រុមបុរសអាយុ១៨ឆ្នាំឡើង

ទី៥.កីឡាករ កាក់ សីលាបញ្ញា ឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើងប្រភេទទម្ងន់៨៥គីឡាក្រាមឡើង និងមេដាយសំរឹទ្ធ១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង

សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីការ៉ាតេ ចំនួន៥រូបឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ World Police & Fire Games 2023 ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង