×

Jordi Alba បដិសេធក្លិបជាច្រើនដោយសារចង់លេងជាមួយ Lionel Messi

Jordi Alba បានបង្ហើបថា ទោះបីជាក្លិបមួយចំនួនបានដាក់សំណើប្រសើរជាង Inter Miami ក៏ដោយ ក៏រូបគេនៅតែជ្រើសរើសចូលរួមជាមួយក្រុមដែលមានវត្តមានរបស់ Lionel Messi ។

ខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញ បានក្លាយជាកីឡាកររបស់ក្រុម Barcelona ទី៣ ដែលបានចូលរួមជាមួយក្លិប Inter Miami នៅរដូវក្តៅនេះ បន្ទាប់ពី Lionel Messi និង Sergio Busquets ។

ថ្លែងក្នុងពិធីបង្ហាញវត្តមានរបស់រួបគេនៅកីឡដ្ឋាន DRV PNK, Alba បាននិយាយថា៖ “ទោះបីជាមានការផ្តល់ជូនដែលអាចឱ្យខ្ញុំរកប្រាក់កម្រៃបានច្រើនជាងនេះក៏ដោយ ក៏អាទិភាពសម្រាប់ខ្ញុំ គឺទៅកន្លែងដែលផ្ដល់តម្លៃឱ្យខ្ញុំ។ ខ្ញុំគិតថាខ្ញុំបានសម្រេចចិត្តត្រឹមត្រូវហើយ។ នេះគឺជាក្លិបដែលព្យាយាមយ៉ាងខ្លាំងបំផុតដើម្បីទទួលបាន ខ្ញុំ”។

“ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបជុំគ្នាជាមួយ Leo និង Busi នៅទីនេះ នៅ Inter Miami ។ មិនមែនតែពួកយើង៣នាក់ទេ ប៉ុន្តែក៏មានកីឡាករល្អៗផ្សេងទៀតដែលនឹងជួយពួកយើង ហើយពួកយើងនឹងជួយពួកគេដើម្បីឈ្នះគ្រប់ការប្រកួត។ ពួកយើងស្គាល់ Tata [Gerardo Martino] គាត់ក៏ស្គាល់ពួកយើងដែរ។”

ខ្សែការពាររូបនេះ បានបញ្ចប់ការរួមរស់រយៈពេល ១១ឆ្នាំជាមួយ Barcelona បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតសុពលភាពនៅរដូវកាលក្ដៅនេះ។

ក្រុមរបស់លោក Gerardo Martino នឹងជួបជាមួយក្រុម Orlando City ក្នុងការប្រកួត Leagues Cup ជុំទី៣២ នៅថ្ងៃពុធ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង