ការប្រណាំងរថយន្ត ពានរង្វាន់ World Rally Championship ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣ បានឈានដល់ដំណាក់កាលទី៩ ហើយដែលជាកម្មវិធី Rally Finland ធ្វើឡើងនាតំបន់ Jyväskylä ប្រទេសហ្វាំងឡង់។
យ៉ាងណាមិញ មុនការប្រកួតផ្លូវការឈានចូលមកដល់ កីឡាករទាំងអស់ត្រូវធ្វើការប្រកួតប្រជែងធ្វើតេស្តកម្លាំងម៉ាស៊ីនរថយន្តរបស់ខ្លួនសិន ដែលការធ្វើតេស្តនេះ មានចម្ងាយផ្លូវត្រឹមតែ ៤,៤៨ គីឡូម៉ែត្រ ប៉ុណ្ណោះ។
ក្នុងនោះដែរ គេក៏រកឃើញអ្នកធ្វើបានល្អជាងគេ នោះគឺកីឡាករម្ចាស់ផ្ទះ Kalle Rovanpera កាន់ចង្កូតឱ្យក្រុម Toyota ដោយរូបគេចាយពេលអស់តែ ១នាទី និង៥៦វិនាទី ចុច៣។ កីឡាករអង់គ្លេស Evans Elfyn មកពីក្រុម Toyota ដូចគ្នា បានទទួលចំណាត់ថ្នាក់លេខ២ ហើយកីឡាករម្ចាស់ផ្ទះមួយរូបទៀតគឺកីឡាករ Lappi Esapekka មកពីក្រុម Hyundai ទទួលបានចំណាត់ថ្នាក់លេខ៣។
សម្រាប់ការប្រកួតជាផ្លូវការវិញ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ដោយកីឡាករទាំងអស់ត្រូវប្រជែងគ្នា លើចម្ងាយផ្លូវសរុបប្រមាណ 320.56 គីឡូម៉ែត្រ នាទីតាំងខាងដើមដដែល៕