អ្នកប្រដាល់ភាគច្រើនឱ្យតែរាល់ការប៉ះដៃគូថ្មីដែលខ្លួនមិនដែលជួបពីមុនមក គឺតែងតែប្រើពេល១ទឹកឬ២ទឹក ដើម្បីស្ទាបស្ទង់កម្រិតដៃគូរបស់ខ្លួន និងស្វែងរកកម្រិតខ្លាំង និងកម្រិតខ្សោយរបស់ពួកគេ ប៉ុន្តែសម្រាប់អ្នកប្រដាល់ យ៉ន ពិសី ហាក់ដូចជាមិនសូវគិតចំណុចនេះ គឺជាចំណុចសំខាន់នោះទេ ដោយសារតែរូបគេបានលើកឡើងថា ការជួបដៃគូថ្មី ខ្លួននឹងមិនចំណាយពេលច្រើនដើម្បីស្ទាបស្ទង់នោះទេ គឺដើរចូលវាយតែម្ដង។
ការលើកឡើងបែបនេះ អំឡុងពេលហ្វឹកហាត់ក្រោយពេលមានឈ្មោះប្រកួតនៅក្នុងកម្មវិធីប្រដាល់ដណ្ដើមប្រាក់លានខារ៉ាបាវ ប្រចាំសប្ដាហ៍ទី២៩ នាថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ដែលត្រូវប៉ះអ្នកប្រដាល់មកពីខេត្តបូរីរម្យ ក្នុងប្រទេសទម្ងន់ ៥៧គីឡូក្រាម។
សូមបញ្ជាក់ផងដែរថា ការប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ ថ្ងៃសៅរ៍ទី៥ ខែសីហា ឆ្នាំ២០២៣នេះ មាន ៥គូ ក្នុងនោះមាន២គូដណ្ដើមប្រាក់លានខារ៉ាបាវ ដោយគូទីមួយ អ្នកប្រដាល់កម្ពុជាមកពីក្លិបសាលវន្ត័កីឡា យ៉ន ពិសី ត្រូវជួបនឹងអ្នកប្រដាល់ថៃ DAINGKANVAN PHUHUNGTHUNG ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ មួយគូទៀត អ្នកប្រដាល់ រិទ្ធី ចាន់ណា ត្រូវតទល់ជាមួយអ្នកប្រដាល់ TUANPHAE CHOR. CHETCHAI លើប្រភេទ៥៧គីឡូក្រាមដូចគ្នា។
សូមអញ្ជើញទស្សនាដោយសេរី នៅក្នុងការប្រកួតប្រដាល់នៅសង្វៀន CNC ឫស្សីកែវ ចាប់ពីម៉ោង ២រសៀលតទៅ៕
ទស្សនាវីដេអូសម្ភាសន៍ យ៉ន ពិសី នៅខាងក្រោម៖