គ្រូបង្វឹក AS Roma លោក Jose Mouriho បាននិយាយកាលពីពេលថ្មីៗនេះថា លោកបានបដិសេធសំណើចង់បានរបស់ក្លិបធំៗចំនួន២នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតនៅរដូវក្តៅនេះ។
ជាការពិត គ្រូបង្វឹកដែលមានរហស្សនាមថា Special One ត្រូវបានក្លិប Al Hilal និង Al Ahli ដាក់សំណើដើម្បីទៅដឹកនាំជាគ្រូបង្វឹករបស់ពួកគេ ប៉ុន្ដែលោក Mouriho សុខចិត្តច្រានចោលដោយគ្មានរុញរា ព្រោះភក្ដីភាពជាមួយក្លិប Roma។
ទាក់ទិននឹងរឿងនេះ បុរសវ័យ៦០ឆ្នាំ បាននិយាយថា៖ “ខ្ញុំទទួលបានសំណើពីក្លឹបពីរពីលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតដែលចង់បានខ្ញុំជាគ្រូបង្គោលរបស់ពួកគេគឺ ក្លិប Al Hilal និងក្លិប Al Ahli។ យ៉ាងណាខ្ញុំសម្រេចចិត្តបដិសេធសំណើរបស់ពួកគេទាំងពីរនោះ ព្រោះតែខ្ញុំចង់នៅបន្តនៅ Roma បន្តទៀត។”
សូមបញ្ជាក់ថា លោក Jose Morinho បានដឹកនាំ AS Roma បានចំនួន២ឆ្នាំហើយតាំងពីឆ្នាំ២០២១មក ដោយនៅសល់កុងត្រារហូតដល់ឆ្នាំ ២០២៤។ ការដឹកនាំ Roma លោក Morinho បានជួយក្រុមឈានទៅរកភាពជោគជ័យ នោះគឺបានក្លាយជាក្រុមដំបូងគេ ដែលឈ្នះពានរង្វាន់កំពូលអឺរ៉ុបទី៣ដែលទើបបង្កើតថ្មី UEFA Europa Conference League finals កាលពីរដូវកាល ២០២១-២២។
ដោយឡែក លីគកំពូលអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងរដូវកាលនេះគឺបានចាយលុយច្រើនដើម្បីទិញកីឡាករល្បីៗពីអឺរ៉ុប ក៏ដូចជាមានគោលដៅទិញដឹកនាំដើម្បីពង្រឹងគុណភាពលីគរបស់ខ្លួនផងដែរ៕