ផ្ដើមអាជីពជាច្រើនឆ្នាំ ផាន់ សុផាត នៅមិនទាន់ទទួលបានពានរង្វាន់ ឬមេដាយថ្នាក់ជាតិណាមួយនៅឡើយទេ ទោះបីជាខ្លួនចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរយូរឆ្នាំយ៉ាងណាក៏ដោយ។
លើកឡើងអំឡុងពេលហ្វឹកហាត់នៅក្លិបគុនខ្មែរ៨៨៨៨ កូនអ្នកខេត្តព្រៃវែងរូបនេះបានលើកឡើងថា ដោយសារតែមានពូជជាអ្នកប្រដាល់ ទើបធ្វើឱ្យខ្លួនចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ ពិសេសបានឃើញពីភាពជោគជ័យរបស់កីឡាករ ផាន់ គ្រាន់ ដែលត្រូវជាពូធ្លាប់ដណ្ដើមបាន និងមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិជាច្រើនលើក ទើបធ្វើឱ្យរូបគេចាប់អាជីពជាអ្នកប្រដាល់រហូតដល់បច្ចុប្បន្ន។
យ៉ាងណាក៏ដោយ ទោះបីក្លាយជាអ្នកប្រដាល់ច្រើនឆ្នាំក្ដី មកដល់ពេលនេះ អ្នកប្រដាល់ ផាន់ សុផាត នៅមិនទាន់បានឈ្នះមេដាយ ឬពានរង្វាន់នៅក្នុងកម្មវិធីណាមួយនៅឡើយទេ។ កត្តានេះ ក្មួយរបស់កីឡាករផាន់គ្រាន់ដដែលបានដាក់គោលដៅថា នឹងព្យាយាមហ្វឹកហាត់ដើម្បីមានឱកាសក្នុងការប្រកួតដណ្ដើមមេដាយ ឬពានរង្វាន់ណាមួយប្រចាំជីវិតឱ្យបាន មុនពេលបញ្ចប់ ឬក៏ឈប់ជាអ្នកប្រដាល់៕
ទស្សនាបទសម្ភាស ផាន់ សុផាត នៅខាងក្រោម៖