×

គ្រូបង្ហាត់កីឡាករប៉ាក់គីអៅ ថា YORDENIS UGAS មិនមែនជាកីឡករប្រដាល់គុយបាធម្មតាម្នាក់ឡើយ គេអាចវាយគូប្រកួតរហូតដល់សន្លប់គ្រប់ពេលវេលា

គ្រូបង្ហាត់យូរឆ្នាំរបស់កីឡាករ MANNY PACQUIAO ជឿជាក់ថា ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA (Super) ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់នៅក្នុងការប្រកួត នៅថ្ងៃទី២១ ខែសីហា ប្រៀបដូចនឹងកីឡាករ Errol Spence Jr ផងដែរ។

 

ពិភពកីឡាប្រដាល់ បានបញ្ចេញនូវសេចក្ដីអស់សង្ឃឹមនិងខកចិត្តជារួមនៅពេលលឺព័ត៌មានកាលពីថ្ងៃអង្គារថា កីឡាករ Errol Spence Jr ត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួត ដែលគ្រោងទុកនៅថ្ងៃទី២១ ខែសីហា ជាមួយកីឡាករ MANNY PACQUIAO ដោយសារតែរបួសរហែកភ្នែកខាងឆ្វេង។

 

ការផ្លាស់ប្តូរការរៀបចំការប្រកួត ពីកីឡាករ Errol Spence Jr ទៅជាកីឡាករ YORDENIS UGAS ក្នុងរយៈពេលពីរបីថ្ងៃនឹងមិនងាយស្រួលទេ បើទោះបីជាកីឡាករ MANNY PACQUIAO ដែលមានអាយុ ៤២ ឆ្នាំ មានបទពិសោធច្រើនក្នុងការប្រដាល់ទល់នឹងអ្នកប្រដាល់ដែលប្រើដៃស្តាំជាចម្បងច្រើននាក់ក៏ដោយក្ដី។

លោក FREDDIE ROACH គ្រូបង្ហាត់យូរឆ្នាំរបស់កីឡាករ MANNY PACQUIAO បាននិយាយថា៖ “ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដែលយើងមិនអាចប្រយុទ្ធជាមួយគូប្រជែងដ៏ល្អបំផុតនៅពេលនេះ ប៉ុន្តែយើងនឹងប្រយុទ្ធជាមួយគូប្រជែងដ៏ល្អម្នាក់” ចំពោះការផ្លាស់ប្តូរចុងក្រោយពី កីឡាករ Errol Spence Jr ទៅជាកីឡាករ YORDENIS UGAS។ YORDENIS UGAS គឺជាគូប្រជែងដ៏គ្រោះថ្នាក់ នៅពេលគាត់ប្រើដៃស្តាំរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង