×

អេស្ប៉ាញបំបែកកំណត់ត្រារបស់ខ្លួន ក្រោយទម្លាក់អតីតជើងឯករងហូឡង់វគ្គ៨ក្រុមចុងក្រោយWorld Cupនារី

កីឡាការិនី Salma Parelluelo របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមបាល់ទាត់នារី Barcelona បានរកគ្រាប់បាល់នៅក្នុងម៉ោងបន្ថែម ១៥នាទីពីរដង ដើម្បីបញ្ជូនក្រុមកីឡាការិនីជម្រើសជាតិអេស្ប៉ាញឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ FIFA World Cup ផ្នែកនារី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ការប្រកួតរវាងអេស្ប៉ាញ និងអតីតជើងឯករង World Cup ឆ្នាំ២០១៩ ហូឡង់ បានបញ្ចប់នៅដោយលទ្ធផល ១-១ នៅក្នុង៩០នាទី បន្ទាប់ពីកីឡាការិនី Moriona Caldentey ស៊ុតបាល់ប៉េណាល់ទីបានសម្រេចឱ្យអេស្ប៉ាញធ្វើការនាំមុខមុន។ ប៉ុន្តែនៅចុងវគ្គទីពីរ នាទីទី៩០បូក១ ស្រាប់តែកីឡាការិនីហូឡង់ Van der Gradt បានស៊ុតតាមស្មើមកវិញ ដើម្បីនាំអេស្ប៉ាញទៅលេងម៉ោងបន្ថែម១៥នាទីពីរដង។

ទោះជាយ៉ាងណា កីឡាការិនីរបស់ FC Barcelona ជាអ្នកបន្ថែមគ្រាប់បាល់ជ័យជម្នះនៅនាទីទី១១១ ដើម្បីនាំអេស្ប៉ាញទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង និងក្លាយជាកីឡាការិនីវ័យក្មេងបំផុត ដែលរកគ្រាប់បាល់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៣នេះ ដោយមានអាយុ ១៩ឆ្នាំ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង