សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U23 Championship 2023 នៅប្រទេសថៃ ដែលចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ ២៦ ខែសីហា ឆ្នាំ២០២៣។
ក្នុងចំណោមកីឡាករទាំង២៣នាក់ សង្កេតឃើញសមាជិកនៃក្លិបបាល់ទាត់វិសាខា បឹងកេត ភ្នំពេញក្រោន និងខេត្តព្រៃវែង មានឈ្មោះច្រើនជាងគេ។
ស៊ិន សុវណ្ណមករា៖ វិសាខា
សារ ទី៖ វិសាខា
ឡេង ណូរ៉ា៖ វិសាខា
ស រតនា៖ វិសាខា
ភឿក ថាតថៃ៖ វិសាខា
មាន ចាន់រិទ្ធ៖ វិសាខា
ថា ច័ន្ទឫទ្ធី៖ បឹងកេត
តាំង ប៊ុនឆៃ៖ បឹងកេត
យាន់ សុប៉ិន៖ បឹងកេត
សំអុល ទីណា៖ ភ្នំពេញក្រោន
កើត ពេជ្រ៖ ភ្នំពេញក្រោន
ឈុំ សុខហៃ៖ ភ្នំពេញក្រោន
គីម ចាន់វាសនា៖ ខេត្តព្រៃវែង
អ៊ិន យីនដារ៉ូ៖ ខេត្តព្រៃវែង
គង់ លីហួរ៖ ខេត្តព្រៃវែង
មិន រតនៈ៖ ព្រះខ័នរាជស្វាយរៀង
ជូ ស៊ីនទី៖ ព្រះខ័នរាជស្វាយរៀង
រ៉េត លីហេង៖ ណាហ្គាវើលដ៍
ហួត វ៉ាន់ណេត៖ ណាហ្គាវើលដ៍
អ៊ន់ សីហា៖ គិរីវង់សុខសែនជ័យ
អ៊ាន ពិសី៖ គិរីវង់សុខសែនជ័យ
យ៉ង់ ភូមិន្ទ៖ កងយោធពលខេមរភូមិន្ទ
អៀម រតនា៖ ISI ដង្កោសែនជ័យ
សូមជម្រាបថា កម្ពុជាស្ថិតនៅក្នុងពូលA មាន ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ស្របពេលដែលពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈវៀតណាមដែលជាក្រុមការពារតំណែងជើងឯក ស្ថិតនៅពូល C ជាមួយហ្វីលីពីន និងឡាវ។
ការប្រកួតទីមួយរបស់កម្ពុជា នឹងត្រូវជួបព្រុយណេ នៅថ្ងៃទី១៧ ខែសីហា រួចបន្តប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី១៩សីហា មុនប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃ នៅ២ថ្ងៃបន្ទាប់៕