×

ខ្សែប្រយុទ្ធ Kylian Mbappe ចូលហ្វឹកហាត់ជាមួយក្រុមធំ PSG ឡើងវិញ ក្រោយចរចាជាមួយក្លិបរួចរាល់

ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានបញ្ចូលទៅក្នុងក្រុមដំបូងរបស់ Paris St Germain វិញហើយ ក្រោយពីបានធ្វើការចចារជាមួយក្លិបរួចរាល់។

PSG បានចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯកក្របខណ្ឌ Ligue 1 នៅកីឡដ្ឋាន Parc des Princes ទល់នឹងក្រុម Lorient កាលពីចុងសប្តាហ៍កន្លងទៅ ដែលបញ្ចប់ក្នុងលទ្ធផល ០-០ ដោយក្នុងនោះ Mbappe បានត្រឹមអង្គុយមើលការប្រកួតរួមជាមួយកីឡាករចំណូលថ្មី និងជាសមាជិករួមក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់ World Cup 20218 Ousmane Dembele ដែលបានបញ្ចប់ការផ្ទេរមកកាន់ PSG កាលពីពេលថ្មីៗនេះ។

យ៉ាងណា ការចរចារវាង Kylian Mbappe និង Paris St Germain នៅតែបន្តធ្វើឡើង ហើយចុងក្រោយក៏ទទួលបានលទ្ធផលវិជ្ជមាន។ មួយថ្ងៃបន្ទាប់ពីការប្រកួតទល់នឹង ក្រុម Lorient ពេលនេះ Paris St Germain បានប្រកាសថា Mbappe នឹងចូលហ្វឹកហាត់ជាមួយក្រុមធំឡើងវិញហើយ។

PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “បន្ទាប់ពីមានការពិភាក្សាប្រកបដោយភាព វិជ្ជមានរវាង PSG និង Kylian Mbappe មុនពេលការប្រកួតទល់នឹង Lorient កីឡាករត្រូវបានបញ្ចូលទៅក្នុងក្រុមហ្វឹកហាត់ក្រុមដំបូងវិញនៅពេលនេះ។ ការពិភាក្សាគ្នានេះ ក៏ជាការសម្រេចចិត្តទៅលើអនាគតរបស់ Mbappe នៅពេលខាងមុខ” ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាង Mbappe និង PSG មានភាពតានតឹងចាប់តាំងពីប្រធានក្រុមបារាំងបានប្រកាសមិនបន្តកិច្ចសន្យារបស់ខ្លួនដែលផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២៤ នៅពេលដែល រូបគេអាចចាកចេញពី PSG ដោយឥតគិតថ្លៃ។ កន្លងទៅ Kylian Mbappe ត្រូវបានដកឈ្មោះចេញពីការហ្វឹកហាត់របស់ក្រុមធំ ហើយក៏មិនត្រូវបានបញ្ចូលឈ្មោះក្នុងការប្រកួតទេសចរណ៍របស់ក្លិបនាតំបន់អាស៊ីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង