
Steven Gerrard និង Jordan Henderson បានឈ្នះក្នុងការប្រកួតដំបូងរបស់ពួកគេក្នុងក្របខណ្ឌ Saudi Pro League ខណៈដែល Al-Ettifaq បានផ្តួល Al-Nassr ដែលមានវត្តមានរបស់ Sadio Mane ។
អតីតប្រធានក្រុម Liverpool លោក Gerrard ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ក្រុមនេះ នៅថ្ងៃទី ៣ ខែកក្កដា ដោយអតីតមិត្តរួមក្រុមហង្សក្រហម Henderson ក៏ចូលរួមជាមួយគាត់ក្នុងនាមជាកីឡាករនៅចុងខែនោះផងដែរ។
Mane ដែលជាអតីតមិត្តរួមក្រុម Liverpool ម្នាក់ទៀតរបស់ Henderson បានរកគ្រាប់បាល់នាំមុខឱ្យក្រុម Al-Nassr នៅនាទីទី ៤។ ប៉ុន្តែ Robin Quaison បានស៊ុតតាមស្មើ មុនពេល Moussa Dembele បានបន្ថែមគ្រាប់បាល់ជ័យជម្នះសម្រាប់ Al-Ettifaq។
អតីតខ្សែប្រយុទ្ធក្រុម Fulham និង Celtic បានស៊ុតបាល់បញ្ចូលទីនៅនាទីទី៥៣ បន្ទាប់ពីអ្នកចាំទី Nawaf Al-Aqidi របស់ Al-Nassr បង្កើតកំហុសក្នុងការចាប់បាល់លើក។
សម្រាប់ Cristiano Ronaldo បានអវត្តមានសម្រាប់ក្រុម Al-Nassr ដោយសាររបួស៕