×

UEFA សិក្សាលទ្ធភាពឱ្យក្លិបនៅក្របខណ្ឌ Saudi Pro League អាចលេង Champions League

សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi FA បានជជែកជាមួយនឹងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ទាក់ទងនឹងលទ្ធភាពឱ្យក្លិបពីក្របខណ្ឌ Saudi Pro league អាចចូលរួមក្នុងការប្រកួត UEFA Champions League នៅឆ្នាំ ២០២៥។

ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អារ៉ាប៊ីសាអ៊ូឌីត បានរៀបចំកិច្ចពិភាក្សាជាមួយនឹង UEFA ដើម្បីនាំក្របខណ្ឌ Saudi Pro League ទៅកាន់ការប្រកួតប្រជែងក្របខណ្ឌតំបន់អឺរ៉ុប នឹងដើម្បីបង្កើនភាពលេចធ្លោនៃលីគបាល់ទាត់ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ។

មូលហេតុដែល Saudi FA បានដាក់សំណើរទៅកាន់ស្ថាប័នបាល់ទាត់កំពូលរបស់អឺរ៉ុប ព្រោះតែក្របខណ្ឌ Saudi Pro league កំពុងតែក្លាយជាទីកន្លែងដ៏ចាប់អារម្មណ៍បំផុតពីសំណាក់កីឡាករដែលមកពីអឺរ៉ុប ហើយធ្លាប់បង្ហាញខ្លួនលេងនៅក្នុងក្របខណ្ឌ Champions League។

Cristiano Ronaldo នៅក្លិប Al-Nassr, Karim Benzema នៅក្លិប Al-Ittihad និង Neymar ទើបផ្លាស់ទៅក្លិប Al-Hilal សុទ្ធសឹងជាកីឡាករល្បីឈ្មោះខ្លាំងពីតំបន់អឺរ៉ុបដែលបានផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ កីឡាករល្បីច្រើនរូបទៀតរួមមាន Sadio Mane, Ruben Neves, N’Gogo Kante, Marcelo Brozovic និង Roberto Firmino ជាដើម។

ប្រសិនបើក្លិបស្ថិតក្នុង Saudi Pro League ទទួលបានការអនុញ្ញាតដើម្បីប្រជែងក្នុងពានរង្វាន់អឺរ៉ុប Champions League នៅក្នុងឆ្នាំ ២០២៥ ក្លិបទាំងអស់ស្ថិតក្នុងលីគកំពូលនឹងត្រូវប្រជែងតំណែងជើងឯកនៃលីគ ដើម្បីអាចទទួលបានសំបុត្រទៅកាន់ Champions League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង