×

លីគអារ៉ាប៊ីសាអ៊ូឌីតកើនចំណូលពីការផ្សាយ ៦៥០ភាគរយ ដោយសារវត្តមាន Cristiano Ronaldo

លោក Carlo Nohra ប្រធានផ្នែកប្រតិបត្តិការរបស់លីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ជឿជាក់ថាវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មានឥទ្ធិពលយ៉ាងខ្លាំងទៅលើលីគ ដោយទាក់ទាញចំនួនអ្នកទស្សនាច្រើន និងកើនឡើងការចាក់ផ្សាយនៅប្រទេសចំនួន ១៤០ ដែលកើនចំណូលជាង៦ដង។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បានចាកចេញពី Manchester United នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីបរាជ័យក្នុងការបង្ហាញសមត្ថភាពនៅក្នុងក្រុមស្ថិតក្រោម គ្រូបង្វឹកលោក Erik ten Hag។
Ronaldo បានចូលរួមក្រុម Al-Nassr ដោយក្លាយជាកីឡាករល្បីឈ្មោះលើកដំបូងពីតំបន់អឺរ៉ុប ទៅកាន់បាល់ទាត់នៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូពា៍។

បើតាមនាយកប្រតិបត្តិលីគអារ៉ាប៊ីសាអ៊ូឌីតដដែល បានពន្យល់ពីចក្ខុវិស័យរបស់លីគ ថាបណ្តាក្លិបនឹងរក្សាលទ្ធភាពហរិញ្ញវត្ថុរបស់ពួកគេ បន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើនក្នុងរដូវកាល ២០២៣-២៤ ដើម្បីទាក់ទាញកីឡាករកំពូលៗ។

លោក Nohra បានអះអាងប្រាប់ដូច្នេះថា គម្រោងនៃលីគ Saudi Pro League គឺធ្វើឡើងរយៈពេលវែង មិនមែនជាមុខងារបោះលុយចោលទទេនោះឡើយ។
ក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល២០២៣-២៤ Saudi Pro League ចាប់ផ្តើមក្លាយជាទីកន្លែងដ៏គួរឱ្យចាប់អារម្មណ៍បំផុតពីសំណាក់កីឡាករតំបន់អឺរ៉ុប ដោយមានកីឡាករប្រមាណជាង ២០រូបបានផ្លាស់ពីក្លិបនៅអឺរ៉ុបទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ កីឡាករល្បីឈ្មោះខ្លាំងដូចជា Neymar Jr, Karim Benzema, N’Golo Kante, Sadio Mane, Riyad Mahrez ជាដើមដែលបានផ្លាស់ទៅ Saudi Pro League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង