×

គ្រូជម្រើសជាតិអង់គ្លេស ថា Harry Kane ផ្លាស់ទៅកាន់ Bayern Munich អាចនឹងផ្តល់ផលល្អខ្លាំងដល់ក្រុម

គ្រូបង្គោល លោក Gareth Southgate បាននិយាយថា ខ្សែប្រយុទ្ធ Harry Kane ផ្លាស់ទៅកាន់ Bayern Munich អាចនឹងផ្តល់ផលល្អខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។

ជាការពិត កីឡាករវ័យ ៣០ឆ្នាំ បានផ្លាស់ទៅក្រុមយក្សអាល្លឺម៉ង់ នាទីផ្សារដោះដូររដូវក្តៅក្នុងតម្លៃប្រមាណ ១១០លានដុល្លារ។ Kane ជាខ្សែប្រយុទ្ធប្រចាំក្រុមអង់គ្លេសទីពីរដែលរកបានគ្រាប់បាល់ច្រើនជាងគេ ដោយរកបានគ្រាប់បាល់ចំនួន ៥៨គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៨៤លើក។ ការផ្លាស់ទៅ Bayern Munich របស់ Kane បានធ្វើឱ្យលោក Southgate សម្លឹងឃើញអនាគតរបស់ខ្សែប្រយុទ្ធមានភាពល្អប្រសើ សម្រាប់ក្រុមជម្រើសជាតិ។

លោក Southgate បាននិយាយបែបនេះថា៖ “ខ្ញុំគិតថា វាជាការល្អដែលអនាគតរបស់ Kane ត្រូវបានដោះស្រាយ និងផ្លាស់ប្តូរ។ រូបគេត្រូវតែចាប់យកអារម្មណ៍មិត្តរួមក្រុមថ្មី អ្នកគាំទ្រថ្មី ហើយក៏មានបទពិសោធជីវិតការសម្របខ្លួនទៅនឹងប្រទេសថ្មី ខ្ញុំគិតថាមានច្រើន ភាពវិជ្ជមាននៅទីនោះ។”

អតីតខ្សែប្រយុទ្ធក្រុម Tottenham Hotspur បានចាប់ផ្តើមអាជីពជាមួយនឹងក្រុមស្ថិតក្នុងប្រទេសអង់គ្លេស តាំងពីឈុតយុវជនតាំងពីឆ្នាំ ២០០៤ ហើយបានវិវឌ្ឍមកលេងឱ្យក្រុមធំរហូតដល់ឆ្នាំ ២០២៣។ អំឡុងនៅអង់គ្លេស Kane បរាជ័យក្នុងការស្វែងរកការឈ្នះពានរង្វាន់នានា សម្រាប់អាជីពរបស់ខ្លួន។

ការផ្លាស់ទៅ Bayern Munich នោះដែរ Harry Kane ថា ដើម្បីស្វែងរកការឈ្នះពានរង្វាន់លើកដំបូងជាមួយនឹងក្រុមជើងឯក Bundesliga ១២លើកជាប់គ្នានារយៈពេលចុងក្រោយមកនេះ។

លោក Southgate គ្រូបង្វឹកក្រុមតោកំណាចអង់គ្លេស នឹងត្រូវដឹកនាំក្រុមប្រកួតប្រជែង ក្នុងការប្រកួតជម្រុះពានរង្វាន់ UEFA Euro 2026 ដោយត្រូវប្រកួតទល់ក្រុមអ៊ុយក្រែន នាពេលខាងមុខ។ ក្នុងនោះដែរ លោកជឿថា Kane នឹងបង្ហាញភាពអស្ចារ្យសម្រាប់ការប្រកួតក្រោយផ្លាស់ទៅ Bayern Munich ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង