ការប្រកួតវគ្គជម្រុះ EURO 2024 (European Qualifiers) បានឈានចូលមកដល់សាជាថ្មី នៅថ្ងៃស្អែក ហើយប្រិយមិត្តដែលទន្ទឹងរង់ចាំទស្សនាការប្រកួតដ៏ជក់ចិត្តនេះ នឹងអាចទស្សនាការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង “CBS Sports” លើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
CBS នឹងនាំយកការប្រកួតចំនួន ៧ គូ ដែលសុទ្ធតែជាគូពិសេសៗ ដើម្បីមកចែកជូនបងប្អូនបានទស្សនាកម្សាន្តរយៈពេល ៦ថ្ងៃជាប់គ្នាតែម្ដង។ គូពិសេសទាំងនេះ រួមមាន៖
ហូឡង់ ប្រកួតជាមួយ ក្រិក; ពូល B; ថ្ងៃទី៧កញ្ញា វេលាម៉ោង១:៣៥នាទីរំលងអធ្រាត្រ
ចរជា ប្រកួតជាមួយ អេស្ប៉ាញ; ពូល A; ថ្ងៃទី៨កញ្ញា វេលាម៉ោង១០:៥០នាទីយប់
ស្លូវ៉ាគី ប្រកួតជាមួយ ព័រទុយហ្គាល់; ពូល J; ថ្ងៃទី៨កញ្ញា វេលាម៉ោង១:៣៥នាទីរំលងអធ្រាត្រ
បូស្នៀ ប្រកួតជាមួយ អ៊ីតាលី; ពូល C; ថ្ងៃទី៩កញ្ញា វេលាម៉ោង១:៣៥នាទីរំលងអធ្រាត្រ
សាធារណរដ្ឋអៀរឡង់ ប្រកួតជាមួយ ហូឡង់; ពូល B; ថ្ងៃទី១០កញ្ញា វេលាម៉ោង១:៣៥នាទីរំលងអធ្រាត្រ
ព័រទុយហ្គាល់ ប្រកួតជាមួយ លុចហ្សំបួរ; ពូល J; ថ្ងៃទី១១កញ្ញា វេលាម៉ោង១:៣៥នាទីរំលងអធ្រាត្រ
និង អ៊ីតាលី ប្រកួតជាមួយ អ៊ុយក្រែន; ពូល C; ថ្ងៃទី១២កញ្ញា វេលាម៉ោង១:៣៥នាទីរំលងអធ្រាត្រ។
ដូច្នេះកុំភ្លេចរង់ចាំទស្សនាការប្រកួតវគ្គជម្រុះ EURO 2024 ទាំង៧គូ នៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើបណ្ដាញសង្គមហ្វេសប៊ុក តាមផេក CBS Sports កុំបីអាក់ខានឡើយ៕