×

ព្យាករណ៍៖ ហូឡង់ប៉ះក្រិក វគ្គជម្រុះEURO2024 ផ្សាយបន្តផ្ទាល់នៅទូរទស្សន៍CTN និងហ្វេសប៊ុក CBS Sports យប់នេះ

ក្រុមជម្រើសជាតិហូឡង់ នឹងប្រកួតជាមួយក្រុមជម្រើសជាតិក្រិក នៅកីឡដ្ឋាន Philips Stadion ក្នុងទីក្រុង Eindhoven ក្នុងវគ្គជម្រុះ EURO 2024 ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើផេក CBS Sports ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចាប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រយប់នេះតទៅ។

ហូឡង់ ទទួលបាន ៣ ពិន្ទុពីការប្រកួតចំនួន ២ របស់ពួកគេក្នុងពូល B ខណៈក្រិកទទួលបាន ៦ ពិន្ទុក្នុង ៣ប្រកួតកន្លងទៅ។ ក្រិក ចង់បញ្ចប់ការរង់ចាំរយៈពេល ១២ឆ្នាំដើម្បីឈានទៅការប្រកួតព្រឹត្តិការណ៍ EURO ដែលពួកគេបានឈ្នះជាលើកដំបូង និងតែមួយលើកគត់ កាលពីឆ្នាំ២០០៤។

ការជួបគ្នាចុងក្រោយបំផុតរវាងក្រុមទាំងពីរ កើតឡើងកាលពីឆ្នាំ២០១៦ នៅពេលដែល ក្រិកបានយកឈ្នះហូឡង់ ដោយលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាព។ ក្នុងរយៈពេល ៧ ឆ្នាំមកទល់ពេលនេះ ក្រុមទាំងពីរនឹងត្រូវជួបគ្នាសាជាថ្មី ក្នុងវគ្គជម្រុះ EURO 2024 នៅរាត្រីនេះ។

ហូឡង់នឹងគ្មានកីឡាករសំខាន់ដូចជា Memphis Depay (របួសសរសៃពួរ), Steven Bergwijn (ជង្គង់), Jurrien Timber (ACL), Sven Botman (កជើង) Tyrell Malacia (សាច់ដុំ) ជាដើម ដោយសារបញ្ហារបួស។

សម្រាប់ក្រិក ខ្សែការពារក្រុម West Ham United កីឡាករ Mavrapanos ត្រូវបានព្យួរបន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងការប្រកួតមុនជាមួយបារាំង។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ហូឡង់ ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-១៖

Noppert; Dumfries, Geertruida, Van Dijk, Ake; Wieffer, De Jong; Malen, Gakpo, Lang; Weghorst

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ក្រិក ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១៖

Vlachodimos; Baldock, Tzavellas, Chatzidiakos, Tsimikas; Siopis, Kourbelis; Masouras, Bakasetas, Mantalos; Giakoumakis

CBS Sports ទស្សន៍ទាញថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ហូឡង់ ១-១ ក្រិក ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង