Thomas Tuchel គឺជាអ្នកគ្រប់គ្រងបាល់ទាត់អាជីពជនជាតិអាឡឺម៉ង់ ហើយក៏ធ្លាប់ជាអតីតកីឡាករអាជីព ហើយជាគ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹបតោខៀវ Chelsea ។ គួររម្លឹកផងដែរថា នៅខែឧសភា ឆ្នាំ ២០១៨ Tuchel បានចុះកុងត្រារយៈពេល ២ឆ្នាំ ជាមួយ Paris Saint-Germain (PSG) ជំនួសលោក Unai Emery ។ គាត់ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើររបស់ក្លិប Bayern Munich ដើម្បីចូលរួមជាមួយក្លិបយក្សអាល្លឺម៉ង់។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ លោក Thomas Tuchel បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១៨ខែ (ជាមួយជម្រើសសម្រាប់បន្ដឆ្នាំបន្ថែម) ជាមួយក្រុមតោខៀវ Chelsea របស់អង់គ្លេស ដោយជំនួសគ្រូបង្វឹក លោក Frank Lampard ដែលដឹកនាំមិនបានល្អ។
នៅទីបំផុតគាត់បានដឹកនាំក្រុមតោខៀវ Chelsea ឱ្យឈ្នះពានរង្វាន់អឺរ៉ុបជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រ EUFA Champions League។ បន្ទាប់ពីរឿងនេះ លោក Tuchel បានចុះកិច្ចសន្យាបន្តជាមួយក្លិបដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤ ។
ថ្មីៗនេះគាត់បានដឹកនាំក្រុមតោខៀវ Chelsea ឱ្យទទួលបានពានរង្វាន់អ៊ឺរ៉ុបមួយទៀត ដោយគ្រាប់បាល់ជ័យជំនះនៅពេលស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៦-៥ លើក្រុម Villareal បន្ទាប់ពីលទ្ធផលបច្ចេកទេស ១-១ ក្នុងការប្រកួតម៉ោងធម្មតា និងក្រោយការប្រកួតម៉ោងបន្ថែមកាត់សេចក្ដី១៥នាទីពីរដង ក្នុងពានរង្វាន់ EUFA Super Cup នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១។