×

លោក Deschamps ត្រូវការឱ្យបារាំងយកពិន្ទុបន្ថែម នៅវគ្គជម្រុះ UEFA Euro 2024

បើទោះក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ស្ថិតក្នុងចំណាត់ថ្នាក់កំពូលតារាង វគ្គជម្រុះព្រឹត្តិការណ៍ Euro 2024 ក្តី ប៉ុន្តែគ្រូបង្វឹកលោក Didier Deschamps នៅតែចាត់ទុកកូនក្រុមមិនទាន់ធ្វើបានល្អគ្រប់គ្រាប់នៅឡើយ។

ឆ្លងការចំនួន ៥ប្រកួត ក្នុងវគ្គជម្រុះក្នុងពូលពានរង្វាន់អឺរ៉ុប បារាំងទទួលបាន១៥ពិន្ទុពេញ សមល្មមក្នុងការឆ្លងទៅកាន់វគ្គបន្ទាប់។ ក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ លេខ ១ និងលេខ ២ នឹងត្រូវបន្តដំណើរទៅកាន់វគ្គបន្ត ចំណែកបារាំងស្ថិតនៅកំពូលតារាង តែលោក Deschamps ដែលជាគ្រូបង្វឹកនៅមិនទាន់គ្រប់គ្រាន់ ហើយត្រូវដណ្តើមពិន្ទុបន្តទៀត។

លោក Dechamps បាននិយាយប្រាប់អ្នកកាសែតបែបនេះថា៖ “ខ្ញុំបានជួបប្រទះស្ថានភាពមួយនេះស្ទើរតែរួចហើយ វាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ខ្ញុំជាអ្នកអនុវត្តជាក់ស្តែង និងជាការពិតកីឡាករក៏ដឹងពីរឿងនេះដែរ។ យើងត្រូវតែដណ្តើមពិន្ទុបន្ថែម។”

ក្រុមមាន់គកបារាំង ចាប់ផ្តើមការប្រកួតវគ្គជម្រុះ Euro 2024 ដោយបានយកឈ្នះលើក្រុមហូឡង់លទ្ធផល ៤-០ ប៉ុន្តែបារាំងបែរជាពិបាកក្នុងការយកឈ្នះលើក្រុមអៀរឡង់ ដោយបញ្ចប់លទ្ធផលត្រឹម ១-០ កាលពីខែមីនា។ យ៉ាងណា បារាំងបានបន្តយកឈ្នះអៀរឡង់ ២-០ សម្រាប់ការប្រកួតនាទីក្រុងប៉ារីស។

ក្រោយពេលដែលបារាំងទទួលអៀរឡង់រួច ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសអាល្លឺម៉ង់ដើម្បីការប្រកួតមិត្តភាពនៅ៤ថ្ងៃបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង