×

ព្យាករណ៍៖ស្លូវ៉ាគីបើកទ្វារស្វាគមន៍ព័រទុយហ្គាល់ វគ្គជម្រុះEURO2024ផ្សាយបន្តផ្ទាល់នៅទូរទស្សន៍CTN និងហ្វេសប៊ុកCBS Sportsយប់នេះ

ក្រុមជម្រើសជាតិស្លូវ៉ាគី នឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ ក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅរដ្ឋធានី Bratislava ក្នុងការប្រកួតវគ្គជម្រុះ EURO 2024 ពូល J ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក CBS Sports ចាប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រ យប់នេះតទៅ។

ព័រទុយហ្គាល់របស់គ្រូបង្វឹក Roberto Martinez បានឈ្នះការប្រកួតទាំង៤ របស់ពួកគេ ខណៈស្លូវ៉ាគី ក៏ជាក្រុមខ្លាំងមួយក្នុងពូល J ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុង៤ប្រកួត និងកំពុងឈរនៅលេខ២ តាមពីក្រោយគូប្រកួតរបស់ពួកគេយប់នេះ តែ២ពិន្ទុប៉ុណ្ណោះ។

ខ្សែការពារ Milan Skriniar របស់ Paris Saint-Germain និងអ្នកចាំទី Martin Dubravka របស់ Newcastle United អាចនឹងបង្ហាញខ្លួនជាជម្រើសដំបូងរបស់ស្លូវ៉ាគី ក្នុងការប្រកួតនេះ។

Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី ១២៣ ឱ្យជម្រើសជាតិរបស់គាត់ក្នុងការបង្ហាញខ្លួនលើកទី២០០ ទល់នឹងអ៊ីស្លង់។ គាត់រកបាន ៦ គ្រាប់ពីការប្រកួតចំនួន ៤ ជាមួយនឹងក្រុម Al-Nassr និងមាន Assists ចំនួន ៤ ។

ព័រទុយហ្គាល់ នឹងមិនមាន Matheus Nunes របស់ Manchester City ទេ។ Raphael Guerreiro, Nuno Mendes និង Pepe អវត្តមាន ខណៈ Rafa Silva និង Joao Mario បានចូលនិវត្តន៍។

១៨ឆ្នាំមុន ជាការជួបគ្នាចុងក្រោយរបស់ក្រុមទាំងពីរ ដែលព័រទុយហ្គាល់បានយកឈ្នះស្លូវ៉ាគី ក្នុងលទ្ធផល ២-០ ក្នុងពានរង្វាន់ World Cup ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ស្លូវ៉ាគី ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Dubravka; Pekarik, Skriniar, Vavro, Hancko; Duda, Lobotka, Kucka; Suslov, Bozenik, Robert Mak

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ ព័រទុយហ្គាល់ ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖

Costa; Pereira, Dias, A. Silva; Cancelo, Palhinha, Fernandes, Dalot; B. Silva, Ronaldo, Leao

CBS Sports ទស្សន៍ទាញថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ ស្លូវ៉ាគី ០-១ ព័រទុយហ្គាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង